វីឌីអូ៖ ល្បីឈ្មោះ ទទួលបានងារជា បុរសខោក្នុង ក្រោយដេញចាប់ចោរបានសំរេច
សុក្រ ១៥ មីនា, ២០១៣ ម៉ោង ១៥:៣០កាលពីពេលថ្មីៗនេះ ម្ចាស់ហាងមួយកន្លែង ក្នុងទីក្រុង Shenzhen ប្រទេសចិន បានទទួលងារមួយ ដែលត្រូវបានគេហៅគាត់ថា បុរសលីអូ បន្ទាប់ពីគាត់បានរត់ដេញតាម ចាប់ចោរ នៅតាមផ្លូវអស់ចម្ងាយ ១០០០ម៉ែត្រ ដោយមានស្លៀកតែខោក្នុងតែប៉ុណ្ណោះ។
នៅថ្ងៃកើតហេតុនោះ វេលាម៉ោងប្រហែល ៧ព្រឹក មានចោរម្នាក់បានចូលទៅក្នុង ហាង របស់លោក Fan រួចក៏បានលួចលុយ និង ទូរស័ព្ទ របស់គាត់ ក្នុងពេលដែលគាត់ កំពុងតែ ដេកនៅជាន់ខាងលើ។ ប៉ុន្តែ ដោយគាត់បានលឺសម្លេង ដូចជាមានមនុស្សចូលមកក្នុងហាង គាត់ក៏បានក្រោកឡើង ចុះទៅមើល ហើយបានឃើញចោរកំពុងធ្វើសកម្មភាព ក៏បានរត់ដេញ តាមចោរនោះតែម្តងទៅ ដោយមិនទាន់បានស្លៀកពាក់នៅឡើយនោះទេ។ នៅទីបំផុត គាត់តាមចាប់ចោរនោះ បានសំរេច ដែលសកម្មភាពទាំងស្រុង ត្រូវបានថតជាប់នៅក្នុង កាមេរ៉ាសុវត្ថិភាព ដែលមានបំពាក់នៅកន្លែងកើតហេតុ។
សូមទស្សនាវីឌីអូឃ្លីបខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី
ខ្មែរឡូត

Login
មតិ (Comments)