គេអាចធ្វើឲ្យទឹកបញ្ចេញរូបរាង ជារាងប្រដាប់ខួងដកយកឆ្នុក ដោយប្រើប្រាស់នូវ ធុងបាសដែលមានហ្វ្រេកង់ទាប ជាមួយនឹងកាមេរ៉ា ដែលអាចពង្រីក និងបង្រួម ហ្រ្វេម (frame) បាន។

វីដេអូមួយនេះបានបង្ហោះក្នុង គេហទំព័រ YouTube កាលពីថ្ងៃច័ន្ទទទួលបានអ្នកទស្សនាចំនួន ៥០០,០០០ដង និងអ្នកចូលចិត្តវីដេអូជាង ១៨,០០០នាក់។ ម្ចាស់វីដេអូបាននិយាយថា នេះគឺជាការងារដ៏សប្បាយមួយ នៅពេលដែលអ្នកទស្សនាវីដេអូ អ្នកប្រាកដជាលាន់មាត់ថាអស្ចារ្យ ជាមិនខាង ក៏ប៉ុន្តែបើប្រិយមិត្តធ្វើវានៅផ្ទះនោះ សកម្មភាពទាំងនេះមិនអាចមើលដោយភ្នែក ទទេបានទេ គឺទាល់តែអ្នកមានកាមេរ៉ា ដែលអាចថតយកសកម្មភាព ២៤ហ្រ្វេម ក្នុង១វិនាទី ទើបអាចមើលឃើញ។ ដើម្បីបង្កើតចលនានេះឡើង ដំបូងអ្នកត្រូវមានឧបករណ៍ពង្រីក បង្រួមកំលាំង ធុងបាសដែលមានហ្វ្រេកង់តូច ត្រឹម ២៣hz និយាយរួមគឺជាធុងបាសដែលមានសំលេង បាសទាបបំផុត។ នៅពេលដែលមានឧបករណ៍ទាំងនោះហើយ ភ្ជាប់ធុងបាសទៅនឹងកំព្យូទ័រ ហើយប្រើប្រាស់នូវកម្មវិធី (software) ណាអាចកំណត់ហ្រ្វេមបាន ដោយដាក់វាត្រឹម ២៤hz  រួចចោះប្រហោងមួយនៅធុងបាស ហើយយកទុយយ៉ូទឹកដោតតាមរន្ធនោះ ចេញមកក្រៅប្រហែលជា ២ ទៅ៣សង់ទីម៉ែត្រ។ នៅពេលដែលធុងបាសបញ្ចេញសំលេង វានឹងធ្វើឲ្យទុយយ៉ូញ័រ ហើយទឹកដែរហូរចេញតាមទុយយ៉ូ ក៏អាចបញ្ចេញរូបរាងបានដែរ។ ទីបញ្ចប់គឺប្រើប្រាស់កាមេរ៉ារបស់អ្នក ហើយទស្សនានូវទស្សនីយភាពដ៏អស្ចារ្យរបស់វា។ រូបរាងរបស់ទឹកគឺអាចផ្លាស់ប្ដូរបាន នៅពេលដែលអ្នកបង្កើន ឬ បង្រួមហ្វ្រេកង់ នៃសំលេង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការច្នៃប្រឌិតនេះ? សូមទស្សនាវិដេអូខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]