ចុះពីធ្វើបុណ្យ កាន់អង្គ នៅភ្នំ ហាន់ជ័យ ក្រឡាប់គោយន្ដច្នៃ របួសធ្ងន់ ស្រាល ១៥ នាក់ ស្រី ១០នាក់ ប្រុស ៥នាក់
ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៨:៤៩កំពង់ចាម ៖ មនុស្សចំនួន ១៥នាក់ បាន រងរបួសធ្ងន់ស្រាល ខណៈជិះគោយន្ដកន្ដ្រៃ ចេញពីពិធីបុណ្យកាន់អង្គ នៅលើភ្នំហាន់ ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់ សៀម ខេត្ដកំពង់ចាម កាលពីវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ ប៉ុន្ដែ ករណីនេះមិនបណ្ដាលឱ្យមានមនុស្ស បាត់បង់ជីវិតនោះទេ ។
លោក ប៉ាក ជាតិ អធិការនគរបាល ស្រុកកំពង់សៀម បានប្រាប់ឱ្យដឹងថា មុន ពេលកើតហេតុ មានប្រជាពលរដ្ឋចំនួនជាង ១០នាក់ ជិះលើគោយន្ដកន្ដ្រៃចេញពីពិធី បុណ្យកាន់អង្គ នៅលើភ្នំវត្ដហាន់ជ័យ លុះ ពេលបើកបរចុះមកដល់ចំណុចផ្លូវកោង អ្នកបើកបរបានបត់ និងជាន់ហ្វ្រាំង តែ ដោយល្បឿនចុះទួល និងមានមនុស្សនៅ លើគោយន្ដកន្ដ្រៃច្រើន ក៏បណ្ដាលឱ្យ ក្រឡាប់ និងជះមនុស្សចោលបណ្ដាលឱ្យ មានមនុស្សប្រុស-ស្រី ក្មេង ចាស់ចំនួន១៥ នាក់រងរបួស ក្នុងនោះរបួសស្រាល១០នាក់ របួសធ្ងន់៥នាក់ ដែលបច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ៧ ដេរ និងខ្លះទៀត នៅគ្លីនិក១១៥ ដោយ គោយន្ដកន្ដ្រៃ ត្រូវបានយកមករក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកកំពង់សៀម។
លោកអធិការ បានឱ្យដឹងទៀតថា ជន រងគ្រោះទាំងអស់ បានមកចូលរួមធ្វើបុណ្យ កាន់អង្គ នៅវត្ដភ្នំហាន់ជ័យ តាំងពីថ្ងៃទី០៨ ខែមីនា ហើយនៅថ្ងៃទី១១ ខែមីនា នេះ បុណ្យត្រូវបានបញ្ចប់ ដូច្នេះពួកគាត់ត្រូវជិះ គោយន្ដកន្ដ្រៃ ត្រឡប់ទៅលំនៅដ្ឋាននៅឯ ស្រុកចំការលើវិញ ទើបតែចេញដំណើរក៏ ជួបគ្រោះថ្នាក់តែម្ដង ៕


ដោយដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)