វីឌីអូ៖ សត្វស្កា ឆ្មក់ចូលទីលានបាល់ទាត់ និង ខាំកីឡាករ អោយរបួស
ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៧:០១ពិតជាមិនគួរអោយជឿ ថាមានសត្វស្កាមួយក្បាល អាចលបចូលទៅក្នុងទីលាន ប្រកួតបាល់ទាត់ ដែលមានសន្តិសុខយាមកាមយ៉ាងតឹងរឹង ព្រមមានមនុស្សយ៉ាងច្រើនកុះករ កំពុងតែទស្សនា ការប្រកួតរវាងក្លឹបបាល់ទាល់ Thun និង Zurich ក្នុងលីកកំពូល របស់ប្រទេសស្វីស កាលពីម្សិលមិញនេះ។
សត្វស្កាមួយក្បាល មិនដឹងវង្វេងមកពីទីណា បានឆ្មក់ចូលទៅក្នុងទីលានប្រកួត រត់ចេញចូល នៅទីនោះ ដែលបង្កអោយមានការរំខានជាខ្លាំង សំរាប់ការប្រកួត ក៏សំខាន់នេះ។ មានមនុស្ស ជាច្រើនបានព្យាយាម ដេញចាប់ ដោយ រួមទាំងកីឡាករជាច្រើននៅលើទីលាន ផងដែរ តែនៅតែមិនអាច ចាប់វាបាន។ ទោះជាយ៉ាងណា កីឡាករ Loris Benito បានសំរេចចិត្ត ប្រថុយ ក្នុងការចាប់សត្វស្កានោះ បានសំរេច ប៉ុន្តែបែរជាត្រូវវាខាំរបួសទៅវិញ តែនៅទីបំផុត អ្នកចាំទី គាត់បានប្រើស្រោមដៃចាំទី ជាជំនួយ ចាប់សត្វស្កានោះ បាន រួចក៏នាំវា យកចេញពីនោះបាត់ទៅ។
សូមទស្សនាវីឌីអូខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី
ខ្មែរឡូត

Login
មតិ (Comments)