ចោរចូលលួចម៉ូតូ២គ្រឿង ក្នុងផ្ទះឧត្តមសេនីយ៍ទោ ម្ចាស់ទៅប្តឹងសមត្ថកិច្ចមិនយកចិត្តទុកដាក់
ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៦:២១រាជធានីភ្នំពេញ ៖ ផ្ទះឧត្តមសេនីយ៍ទោប៉ូលិសម្នាក់ ត្រូវក្រុមចោរមួយក្រុមនាំគ្នាចូលធ្វើ សកម្មភាពលួចយកម៉ូតូអស់ ចំនួន២គ្រឿង កាលពីវេលាម៉ោង៣ និង៥៧នាទីទៀបភ្លឺថ្ងៃទី៩ មីនា ២០១៣ ហើយម្ចាស់បានទៅប្តឹងប៉ូលិសប៉ុស្តិ៍ នគរបាលសង្កាត់ទឹកល្អក់ទី៣ តែពុំត្រូវបានប៉ូលិស យកចិត្តទុកដាក់ ទៅសួរនាំស្រាវជ្រាវឡើយ ។ ទោះបីក្នុងសកម្មភាពមានកាមេរ៉ាថតបាន ពីសកម្មភាពក្រុមចោរលួច យ៉ាងណាក៏ដោយ ។ លំនៅឋានដែលត្រូវចោរ ចូលលួចនោះលេខ៧៦EA ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលគេស្គាល់ថា ជាផ្ទះឧត្តមសេនីយ៍ទោប៉ូលិស ។ ការមិនអើពើនេះកំពុងតែធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿមកលើប៉ូលិស ។ ម៉ូតូដែលត្រូវចោរចូលលួច១គ្រឿងម៉ាក BRAND ពណ៌ខ្មៅ ដែលមានម្ចាស់ឈ្មោះអិុន សុភា ភេទស្រី អាយុ២៥ឆ្នាំ ជាបុគ្គលិកសារព័ត៌មាន មានលំនៅផ្ទះជួលខាងលើ និងមួយគ្រគឿងទៀតម៉ាកគុបជ្រុង៧០ ពណ៌ទឹកប៊ិច ម្ចាស់ឈ្មោះស្រេង ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេស មានលំនៅផ្ទះជួលខាងលើ ។
តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី៨ មីនា ២០១៣ ស្រ្តីជាម្ចាស់ម៉ូតូទាំងពីរគ្រឿងបាន ចតម៉ូតូទុកក្នុងផ្ទះជួលលេខ៧៦EA ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលម្ចាស់ផ្ទះជួលគេស្គាល់ថា លោកឧត្តមសេនីយ៍ទោប៉ូលីសម្នាក់។ លុះនៅវេលាម៉ោង៣និង៥៧នាទីទៀបភ្លឺចូលថ្ងៃទី៩ មីនា ២០១៣ មានក្រុមចោរមួយក្រុមបានចូលធ្វើ សកម្មភាពលួចយកម៉ូតូអស់ចំនួន២គ្រឿង ក្នុងចំណោមម៉ូតូចំនួន៤គ្រឿងដែលចតទុកក្នុងផ្ទះជួលនោះ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)