វីឌីអូ៖ ឡានតាក់ស៊ី មានខារ៉ាអូខេ អ្នកច្រៀងបានល្អ ជិះមិនគិតថ្លៃ
ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៦:០១ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សតែងតែរកនឹក និង បង្កើតនូវអ្វីដែលថ្មី និង កាន់តែប្លែក ដើម្បី បំពេញតំរូវការមនុស្ស អោយកាន់តែមានភាពងាយស្រួល ហើយការបង្កើតថ្មី និង ឆ្នៃប្រឌិត ដើម្បីជួយដល់មុខជំនួញ ក៏ឃើញមានផងដែរ ព្រោះទីផ្សារកាន់តែតូចទៅ និង មានការប្រកួតប្រជែងគ្នា។
យ៉ាងណាមិញ សំរាប់របររត់តាក់ស៊ី នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ឯណោះវិញ មានលក្ខណៈចម្លែក និង គួរអោយទាក់ទាញ ខុសពីបណ្តាប្រទេសដ៏ទៃ ព្រោះតែឡានតាក់ស៊ី មានបំពាក់នូវឧបករណ៍ខារ៉ាអូខេ ជាពិសេសតែម្តង សំរាប់អតិថិជន របស់ខ្លួន ច្រៀងកំសាន្តអារម្មណ៍ ក្នុងពេលកំពុងធ្វើដំណើរ។ ក្នុងនោះផងដែរ ឃើញថា ក្នុងឡាន មានបំពាក់នូវភ្លើងពណ៌ លោតចម្រុះពណ៌ ប្រៀបបីដូចជាកំពុងស្ថិតនៅក្នុងបន្ទប់ ខារ៉ាអូខេ ផ្ទាល់ៗ តែម្តង ព្រោះក៏មានអេក្រង់ទួរទស្សន៍សំរាប់ច្រៀង ថែមទៀតផង។ លើសពីនេះ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះ គឺថា អ្នកដែលច្រៀងបានល្អ នឹងទទួលបានការជិះ ដោយមិនគិតថ្លៃតែម្តង។
ទោះជាយ៉ាងណា ការធ្វើបែបនេះសប្បាយរីករាយក៏ពិតមែន ប៉ុន្តែ ក៏ប្រឈមនូវគ្រោះថ្នាក់ ខ្ពស់ផងដែរ តើប្រិយមិត្តយល់យ៉ាងណាដែរ?
សូមទស្សនាវីឌីអូខាងក្រោម៖
ដោយ សី
ខ្មែរឡូត

Login
មតិ (Comments)