បុរសជនជាតិចិនម្នាក់ ត្រូវគៀបជាប់រវាងផ្ទះពីរខ្នង បន្ទាប់ពីព្យាយាមដើរចូលចន្លោះផ្ទះនោះ

ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៥:៥៦

បុរសជាជនជាតិចិនម្នាក់ ត្រូវបានគៀបជាប់រវាងផ្ទះពីរខ្នង បន្ទាប់ពីបុរសនោះ ព្យាយាមដើរចូលចន្លោះផ្ទះនោះ ដើម្បីជាផ្លូវកាត់ទៅផ្ទះរបស់ខ្លួនវិញ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសជនជាតិចិននោះ មានឈ្មោះថា Jian Tsui បានធ្វើឲ្យអ្នកផ្ទះព្រួយបារម្ភ បន្ទាប់ពីបាត់ខ្លួនពេញមួយយប់ ហើយត្រូវបានរកឃើញ នៅព្រឹកថ្ងៃបន្ទាប់ ខណៈពេលផ្លូវដែលគាត់ដើរទៅផ្ទះរាល់ដង ត្រូវបានបិទមិនអនុញ្ញាតឲ្យដើរឆ្លងកាត់ ទើបគាត់សម្រេចចិត្ត ដើរតាមចន្លោះផ្ទះនោះ ប៉ុន្តែសំណាងអាក្រក់ គាត់ត្រូវបានគៀបជាប់ នៅរវាងចន្លោះផ្ទះពីរខ្នងនោះទៅវិញ។

សូមបញ្ជាក់ផងដែរថា លោក Jian Tsui បានគៀបជាប់ នៅរវាងចន្លោះផ្ទះពីរខ្នងនោះ ធ្វើឲ្យគាត់រើខ្លួនមិនរួច ហើយគាត់បានព្យាយាមស្រែកហៅ ដើម្បីឲ្យគេជួយដែរ ប៉ុន្តែដោយសារតែ ការគៀបជាប់នោះ មានភាពជិតគ្នាខ្លាំងពេក ធ្វើឲ្យការដកដង្ហើមពិបាក និងមិនអាចស្រែកបាន។

យ៉ាងណាម៉ិញ បន្ទាប់ពីអ្នកភូមិ បានប្រទះឃើញ លោក Jian Tsui បែបនេះ ក៏នាំគ្នាជួយគាត់ ដោយបានយកជើងរុញគាត់ ប៉ុន្តែបែរជាធ្វើឲ្យមុខ និងដៃរបស់គាត់កកិតនឹងថ្ម បណ្តាលឲ្យរបួស។ ជាចុងក្រោយ អ្នកភូមិបានសម្រេចចិត្ត វាយបំបែកជញ្ជាំងផ្ទះមួយ ដើម្បីបានជាប្រហោង ឲ្យលោក Jian Tsui ចេញតាមប្រហោងនោះ។









ដោយ ៖ ប៊ី

ខ្មែរឡូត


បើអ្នកគាំទ្រ សុខ ស្រីនាង សូមចុចទីនេះ
108 អ្នកបានគាំទ្រ

មតិ (Comments)