ក្មេងប្រុសអាយុ១០ឆ្នាំ ចេះសំដែងសៀកគប់កាំបិត

ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៥:៤០

ក្មេងប្រុសជនជាតិអង់គ្លេសតូចម្នាក់ ដែលត្រូវបានគេស្គាល់ថាជាអ្នកគប់កំាបិតវ័យក្មេង បានសំដែងដោយគប់កាំបិត ទៅនឹងក្ដារ ហើយម្ដាយរបស់គេឈរនៅទីនោះ។

ពិតជាអស្ចារ្យណាស់ ដែលក្មេងប្រុស Edward Pinder អាយុទើបតែ១០ឆ្នាំ ចេះចោលកាំបិតទៅម្ដាយរបស់គេ Erika ដោយមិនបានបង្កររបួសស្នាមអ្វីឡើយ។ Edward ចាប់ផ្ដើមរៀនសំដែងតាំងពីគេចេះដើរតេសតាស ដោយសំដែងសៀកគប់កង ជាមួយនឹងក្រុមគ្រួសាររបស់គេនៅភូមិ Bisbrooke ប្រទេសអង់គ្លេស។ ថ្វីបើគេទើបតែរៀនគប់កាំបិតរយពេល ១ឆ្នាំក្ដី តែគេមិនដែលភ្លាត់ស្នៀត គប់ត្រូវម្ដាយរបស់គេម្ដងណាឡើយ។ Edward តែងតែសំដែងជាមួយម្ដាយរបស់គេ ជូនអ្នកភូមិនៅទីនោះទស្សនា។ គេក៏មានគំរោងហាត់រៀនឲ្យចេះគប់ អាវុធសំងាត់ ផ្កាយ និងពូថៅផងដែរ ហើយម្យា៉ងវិញទៀត សង្ឃឹមថាឪពុករបស់គេនឹងអាចចូលរួមសំដែង។ រៀងរាល់យប់គេតែងតែហាត់គប់កាំបិត រយៈពេល១ម៉ោង ក្រោមពីគេបញ្ចប់កិច្ចការសាលារួច។

ម្ដាយរបស់ Edward មានប្រសាសន៍ថា គាត់ពិតជារន្ធត់ណាស់នៅពេលដែល កូនរបស់គាត់គប់កាំបិតម្ដងៗ ទោះជាគាត់ដឹងថាកូនរបស់គាត់ដៃត្រង់ តែបេះដូងរបស់គាត់នៅតែលូតមិនឈប់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះការសំដែងនេះ? តើប្រិយមិត្តហ៊ានឈរឲ្យគេគប់កាំបិតដែរ ឬ ទេ?





កែសម្រួលដោយ អៀង

ខ្មែរឡូត


បើអ្នកគាំទ្រ ខេមរៈ សេរីមន្ត សូមចុចទីនេះ
799 អ្នកបានគាំទ្រ

មតិ (Comments)