ឃាត់ខ្លួនបុរសម្នាក់ ជាប់សង្ស័យចូល លួចធុងហ្គាស នៅផ្ទះមុខតុលាការខេត្ត
ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៥:៣៣កំពតៈ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ក្រុងកំពតឃាត់ខ្លួន រួមទាំងវត្ថុតាងផង ។ ការ ឃាត់ ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ នៅចំណុច ផ្លូវកាច់ជ្រុងខាងជើង ហាងខារ៉ាអូខេ “ដឹមូន” មាត់ព្រែកកំពង់បាយ ត្រើយខាងលិច ស្ថិតក្នុង ភូមិទ្វីរខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
អ.ហក្រុងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចេង សម្បត្តិ ហៅ ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ធ្វើជាង សំណង់ ។ មានទីលំនៅភូមិតាងួន ឃុំពងម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។មានប្រពន្ធធ្វើជា អ្នកសំអាងការ នៅតាមរោងការ ឯស្រុកកំណើត អាស័យដ្ឋានខាងលើ ។
លោក វរសេនីយ៍ត្រី គឹម ចេស្តា មេបញ្ជាការអ.ហក្រុងកំពតបានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹង នៅវេលា ព្រឹកមិញនេះថា អ.ហក្រុងរបស់លោកឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺដោយសារ ទទួលព័ត៌មាន បានពីកម្លាំងមានសមត្ថកិច្ចដូចគ្នា នូវភិនភាគដែលជនសង្ស័យខាងលើបានចូលទៅក្នុង បន្ទប់ចង្ក្រានបាយ ក្នុងផ្ទះមួយ នៅឯមុខតុលាការខេត្តកំពត នៅវេលាម៉ោង២រំលងអាធ្រាត្រ ដើម្បីលួចធុងហ្គាស ។ក្រោយពីលួច បានសម្រេចរួចហើយគឺជនសង្ស័យខាងលើ បានយកធុងហ្គាសនោះ ទៅលាក់ទុកនៅឯដីឡូត៍ មួយកន្លែងនៅ ជាប់ ខាងត្បួងហាង “ដឹមូន” ខាងលើ ពេលដែលលាក់ទុករួចហើយ ជនសង្ស័យក៏បានដើចេញ មកផ្លូវថ្នល់ ខាងលើ ដល់ចំណុចឃាត់ខ្លួន កម្លាំងអ.ហ ក្រុងក៏ធ្វើការឃាត់ខ្លួនសួរនាំ ហើយឈានទៅឃាត់ខ្លួន តែម្តងទៅ ។
បច្ចុប្បន្នសមត្ថកិច្ចរៀបចំកំណត់ហេតុដើម្បីបញ្ជូនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ទៅអង្គភាព បញ្ជាការ ដ្ឋានអ.ហខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ម្ចាស់ធុងហ្គាសមានឈ្មោះ ងួន សុទ្ធី ភេទប្រុស មានមុខងារជានាយកសាលាអនុវិទ្យាល័យសាមគ្គី ដេប៉ុក បច្ចុប្បន្ន រស់នៅកន្លែងដែលជនសង្ស័យចូលលួចធុងហ្គាសខាងលើ ស្ថិតក្នុងភូមិ១៣ឧសភា សង្កាត់ កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅឯបញ្ជាការដ្ឋាន រួចរាល់ហើយ ដើម្បីចោទប្រកាន់ទៅលើជនសង្ស័យ ៕


ដោយ ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)