ក្មេងប្រុសអាយុ ២ឆ្នាំ ត្រូវបុរសម្នាក់ចាប់រំលោភ និងគ្រវែងចូលក្នុងអាងទឹកលង់ស្លាប់
ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៥:២៧យោងតាមគេហទំព័រ maydailynews បានបង្ហាញថា ស្រ្តីជាមេដោះម្នាក់ និង មិត្តប្រុសរបស់នាង ត្រូវបានប៉ូលីសនៅប្រទេសម៉ិកស៊ិច ចាប់ខ្លួន បទពី រំលោភ និង សម្លាប់ក្មេងប្រុស ជនជាតិអាមេរិក អាយុ ២ឆ្នាំ។
កាលពីថ្ងៃព្រហស្បតិ ប៉ូលីសបាននិយាយថា ហេតុការណ៏អាក្រក់នេះ បានកើតឡើងនៅ ផ្ទះលំហែកាយ នៅភាគខាងលិច Colorado ប្រទេស Mexico ។ ប៉ូលីសនិយាយបន្តថា ក្មេងប្រុសដែល ស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ Axel Charrette អាយុ ២ ឆ្នាំ។ ចំណែក ស្ត្រីមេដោះ មានឈ្មោះ Nancy Saralee Solorio Perez ហើយ មិត្តប្រុស ជាជនដៃដល់ ឈ្មោះ Eleodoro Carlos Rodriguez Sanchez។ ប៉ូលីសបញ្ជាក់ថា នៅថ្ងៃកើតហេតុ ឪពុកម្តាយរបស់ក្មេងប្រុស មិននៅផ្ទះ ទើបធ្វើអោយ មិត្តប្រុសរបស់មេដោះ មានឱកាសចូលក្នុងផ្ទះ ហើយ បានចាប់រំលោភ Axel លើសពីនេះ ថែមទាំងចាប់គ្រវែងក្មេងប្រុសរងគ្រោះចូលក្នុងអាងទឹក រហូតលង់ទឹកស្លាប់ ម្យ៉ាងវិញទៀត ជនល្មើសថែមទាំង ចាប់ក្មេងប្រុសអាយុ ៧ឆ្នាំ ជាបងប្រុសក្មេងប្រុសរងគ្រោះ ឃុំទុកក្នុងបន្ទប់ទៀតផង។
ចំណែកលោក Brian Scranton ជាសមាជិកម្នាក់ក្នុងគ្រួសារបាននិយាយថា គាត់បានជួលផ្ទះ ក្នុងប្រទេសម៉ិចស៊ិក សម្រាប់ការស្នាក់នៅចំនួន ២ខែ និង ជួលស្ត្រីឈ្មោះ Solorio និង ម្តាយរបស់នាង អោយនៅមើលថែរ Axel Charrette និង កូនប្រុសម្នាក់ទៀត អាយុ ៧ឆ្នាំ។
ក្រោយកើតហេតុនេះ តុលាការបានសម្រេចកាត់ទោស ជនល្មើស ពីបទចាប់រំលោភ និង សម្លាប់។ ចំណែក ស្ត្រីមេដោះ កាត់ទោសពីបទផ្សំគំនិត ដោយសារស្ត្រី នោះមិនបាន ទប់ស្កាត់ ឬ រារាំងនៅពេលកើតហេតុភ្លាមៗ ។
តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?


ដោយ រ៉ាស៊ី
ខ្មែរឡូត

Login
មតិ (Comments)