បុរសអស់សង្ឃឹមម្នាក់ បិទដំណឹងស្វែងរកមនុស្សស្រីដែលខ្លួនឃើញភ្លាម ស្រលាញ់ភ្លែត

ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៥:១០

កាលពីពេលថ្មីៗនេះ ស្រាប់តែមានរឿងចម្លែក និង គួរអោយហួសចិត្តមួយ បានកើតឡើងនៅក្នុង ប្រទេសសឹង្ហបុរី ដោយសារតែបុរសម្នាក់ គាត់បាន បិទក្រដាស  ជាលិខិតស្វែងរក មនុស្សស្រីម្នាក់ នៅតាមទីសាធារណៈ និង ថែមទាំងសរសេរគំរាម មិនអោយ ហែកចោលថែមទៀតផង។

គាត់បានសរសេរនៅលើនោះ រៀបរាប់ពីអារម្មណ៍ ដែលគាត់មានចំពោះនារីម្នាក់ ព្រោះតែបាន ឃើញភ្លាមស្រលាញ់ភ្លែត នៅលើឡានក្រុងមួយ ចំណែកលិខិតនោះ មានការបញ្ជាក់ផងដែរថា ជាទ្រព្យសម្បត្តិរដ្ឋ ដូចនេះអ្នកដែលបំពាន ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់។

ទោះជាយ៉ាងណា គាត់បានរៀបរាប់ពីអារម្មណ៍ខ្លួនឯង ចំពោះនារីម្នាក់នោះដូចតទៅ៖  “ ខ្ញុំដឹងថាធ្វើបែបនេះ វាពិតជាអន់ និង ថោកណាស់ ប៉ុន្តែខ្ញុំពិតជាបង្ហាញនូវភាពស្មោះត្រង់ របស់ខ្ញុំចំពោះអ្នកពិតមែន សូមជឿខ្ញុំចុះ។ ខ្ញុំបានមានចិត្តលើអ្នកទៅហើយ ចាប់តាំងពីបានឃើញអ្នកភ្លាម ហើយខ្ញុំធ្លាប់ជួប និង ឃើញ មនុស្សស្រី ជាច្រើនមកហើយ ក៏ប៉ុន្តែ ខ្ញុំមិនដែលធ្លាប់មានអារម្មណ៍បែបនេះ ពីមុនមកទាល់តែសោះ។ ខ្ញុំដឹងថាអ្នកច្បាស់ជាបានឃើញខ្ញុំ សំលឹងមើលអ្នកជាប់មិនខាន ព្រោះពេលខ្លះ ភ្នែករបស់អ្នក ក៏បានងាកចំ ឃើញខ្ញុំដែរ។ ខ្ញុំពិតជាចង់បានលេខទូរស័ព្ទរបស់អ្នកខ្លាំងណាស់ តែពេលនោះ ខ្ញុំខ្លាចឪពុកម្តាយ របស់អ្នកប្រកាន់។ បន្ទាប់ពីចុះពីលើឡានក្រុងនោះមក ខ្ញុំពិតជាមានអារម្មណ៍ សោកសៅខ្លាំងណាស់ មិនព្រមបាត់សោះ ដូចនេះហើយ ទើបខ្ញុំមិនចង់ បញ្ចប់ទៅ ដោយមានការស្តាយក្រោយធំមួយ សំរាប់ជីវិតរបស់ខ្ញុំនោះទេ។ “

ក្នុងនោះផងដែរ គាត់ក៏បានផ្តល់នូវការណែនាំមួយចំនួន ដែលអាចជួយអោយរកគាត់ឃើញ ផងដែរ ប្រសិនបើនាងបានប្រទះឃើញ លិខិតប្រកាសស្វែងរកនេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?




ដោយ សី

ខ្មែរឡូត


បើអ្នកគាំទ្រ ណុប មុន្នីតាក់ម៉ា សូមចុចទីនេះ
102 អ្នកបានគាំទ្រ

មតិ (Comments)