ខឹងប្អូន​ស្រី​បើក​លុយ​ឱ្យ​​បណ្តេញ​មិន​ឱ្យ​នៅ ​ដុត​ផ្ទះ​ចោល​ហ្មត់​

ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៤:៤១

ខេត្តពោធិ៍សាត់ ៖ បុរសអគតិម្នាក់ដែលយក តៀមស្រាធ្វើស្រែបុណ្យស្រវឹងអួទីនួរាល់ ថ្ងៃបានដុតផ្ទះខ្លួនឯងចោល ឥឡូវនេះប្រពន្ធលែងក្បាលទៀត ក៏មកជ្រកកោនជាមួយប្អូនស្រី ហើយដុតផ្ទះប្អូនស្រីចោលទៀត ព្រោះតែខឹងប្អូនស្រីបើកប្រាក់ខែឱ្យទាំងបង្ខំចិត្ត ហើយដេញឈប់ឱ្យនៅជាមួយ ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១០ មីនា ២០១៣ វេលាម៉ោង៧ព្រឹកនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ។

ប៉ូលិសក្រុងពោធិ៍សាត់ ឱ្យដឹងថា បុរសដុតផ្ទះដែលឃាត់ខ្លួននេះឈ្មោះសន សែម អាយុ៤៤ឆ្នាំ ជាបងប្រុសបង្កើតរបស់ម្ចាស់ផ្ទះឈ្មោះសន ស្រី អាយុ៤១ឆ្នាំ ប្តីឈ្មោះញ៉ែម ប្រុញ អាយុ៤៤ឆ្នាំមានកូនប្រុសស្រី៥នាក់ ។ ផ្ទះមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រដំបូលប្រក់ក្បឿង ជញ្ជាំងក្តារឈើលើថ្មក្រោម។ សម្ភារខូចខាតមានផ្ទះទាំងស្រុង ម៉ាស៊ីនស្រូវ ម៉ាស៊ីនបូមទឹក ម៉ូតូស្មាស១គ្រឿង ម៉ូតូវ៉េវ១គ្រឿង កង់២គ្រឿង ស្រូវ១២ការ៉ុង អង្ករ២ការ៉ុង ដំឡូងមីស្ងួត១តោន ខ្សែ.កប្លាទីន២ខ្សែ សម្លៀកបំពាក់ ចានឆ្នាំង សម្ភារប្រើប្រាស់ជាច្រើនទៀត និងថវិកា៥លានរៀល ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើអ្នកគាំទ្រ នីកូ សូមចុចទីនេះ
435 អ្នកបានគាំទ្រ

មតិ (Comments)