ក្មេងស្រី គ្មានច្រមុះ និងពិការភ្នែកទាំងសងខាងតាំងពីកំណើត គួរអោយអាណិត

ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៤:៣០

យោងតាមគេហទំព័រ christiannews បានរាយការណ៏អោយដឹងថា មានក្មេងស្រីម្នាក់ គ្មានច្រមុះ និង ពិការភ្នែកទាំងសងខាង តាំងពីកំណើត គួរអោយអាណិត។

 ក្មេងស្រីរូបនេះ ឈ្មោះ Cassidy Hooper អាយុ ១៦ឆ្នាំ រស់នៅ Charlotte ភាគខាងជើងរដ្ឋ កូរ៉ូលីណា សហរដ្ឋអាមេរិក។  ក្មេងស្រី បាននិយាយដោយក្លាហ៊ានថា ទោះបីជា នាង គ្មានច្រមុះ និង ពិការភ្នែកទាំងសងខាង ពីកំណើតយ៉ាងណាក្តី  ប៉ុន្តែនាងមិនបោះបង់ ហើយ ធ្វើអោយជីវិតរបស់នាងត្រូវបំផ្លាញនោះទេ ផ្ទុយទៅវិញនាងបែរជា តស៊ូជំនះ និង ទទួលជោគជ័យ ជាច្រើនក្នុងជីវិតរបស់នាង។ នាងបញ្ជាក់ថា នាងបានចូលរៀននៅសាលាពិការភ្នែក លើសពីនេះ នាង ថែមទាំងត្រូវបានប៉ុស្តិវិទ្យុក្នុងស្រុកមួយកន្លែង ផ្តល់ ឱកាសការងារ អោយ នាងកាន់កម្មវិធីផ្សាយក្នុងវិទ្យុ ទៀតផង។

គូររំលឹកដែរថា ក្មេងស្រីដែលគូរអោយអាណិតនេះ មានសំណាងល្អ នឹងត្រូវបានទទួលការវះកាត់ដាក់ច្រមុះ នៅមុនពេលដែលនាងបញ្ចប់ការសិក្សារ ដែលនឹងធ្វើអោយ នាងអាចហិត និង ដកដង្ហើមដូចមនុស្សធម្មតាដទៃទៀត។

តើប្រិយមិត្តអ្នកអានយល់ យ៉ាងណាចំពោះក្មេងស្រីនេះ?



ដោយ រ៉ាស៊ី

ខ្មែរឡូត


បើអ្នកគាំទ្រ មង្គល ទីណា សូមចុចទីនេះ
54 អ្នកបានគាំទ្រ

មតិ (Comments)