វីដេអូ ៖ បន្ទុះអាគារដែលមានកំពស់៤៥ម៉ែត្រ តែរយៈពេល៥ វិនាទី

ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៤:២៦

មានប្រជាជនរាប់រយនាក់បានឈរទស្សនា អាគារមួយដែលជិតនឹងវាយកំទេចចោល  ដោយប្រើប្រាស់នូវបច្ចេកវិទ្យាបំផ្ទុះដ៏អស្ចារ្យ។

អាគារដែលមានកំពស់ ៤៥ម៉ែត្រ ធ្វើឡើងពីបេតុង ៨,០០០តោន បានលឺសូរក្រាំងធ្លាក់ដល់ដីរាបស្មើរ ក្នុងរយៈពេលតែប៉ុន្មានវិនាទី ជាមួយនឹងការបំផ្ទុះ ដោយប្រើរំសេវ ២៨គីឡូក្រាមទៅកំទេច។ ប្រជាជនប្រមាណ ៣០០នាក់រស់នៅក្បែរនោះ ត្រូវបានជម្លៀសចេញ ហើយផ្លូវក៏ត្រូវបានបិទ ដែលធ្វើឲ្យមានការទាក់ទាញ ដល់មហាជនជាច្រើននាំគ្នាមកទស្សនា នៅជាយក្រុង Kincardine, Fife ប្រទេសស្កត់ឡេន (Scotland)។ អាគារដែលត្រូវបានគេកំទេចនេះ គឺជាអាគារមួយក្នុងចំណោម ៣ ដែលខ្ពស់ជាងគេកាលពីទសវត្សរ៍ឆ្នាំ៦០ ប៉ុន្តែដោយសារតែអាគារនេះទុកចោលប្រហែល៣ឆ្នាំ ក្រុមប្រឹក្សានៃ Fife ក៏មានគំរោងវាយកំទេចវាចោល កាលពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១០ ទើបតុលាកានៃក្រុង Kinardine សំរេចប្រកាស ឲ្យសិទ្ធកំទេចអាគារនេះចោល នៅខែមិថុនា ២០១០។

សំណង់នេះចំណាយប្រាក់អស់ ១៣.៤លានដុល្លារសំរាប់សាងសង់ឡើង ដែលមានផ្ទះចំនួន ៦៥ខ្នងសំរាប់ជួល។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ បច្ចេកវិទ្យនៃការកំទេចអាគារនេះ?











កែសម្រួលដោយ អៀង

ខ្មែរឡូត


បើអ្នកគាំទ្រ នៅ ស៊ីនឿន សូមចុចទីនេះ
89 អ្នកបានគាំទ្រ

មតិ (Comments)