បុរសម្នាក់បានអោប និងស្ទាបនារីម្នាក់ បន្ទាប់ពីជួយនាងហើយ
ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៤:១០បុរសចំឡែកម្នាក់ បានជួយនារីម្នាក់ បន្ទាប់មកក៏មានគំនិត ចង់គេងចំណេញលើនាង ដោយសុំនាងថើប ប៉ុន្តែត្រូវនារីនោះបធិសេធ ហើយបុរសនោះ ក៏បានចាប់អោប និងស្ទាបនារីនោះតែម្តង។
យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសចំឡែកម្នាក់ បានគេងចំណេញលើនារីម្នាក់ បន្ទាប់ពីជួយនាងហើយ ទោះបីជានារីនោះ ព្យាយាមរុញច្រានបុរសចំឡែកនោះ ឲ្យចេញឆ្ងាញពីនាងក៏ដោយ ប៉ុន្តែនៅតែមិនអាចគេចរួច ព្រោះបុរសនោះ បានស្ទុះមកចាប់នាង ទៅកាន់ជណ្តើរដែលគ្មានមនុស្ស ហើយក៏បានចាប់អោប និងស្ទាបនាងតែម្តង។
ដូចគ្នានេះដែរ ស្រ្តីរងគ្រោះមានឈ្មោះក្រៅថា Christina មានអាយុ ២០ឆ្នាំ បានប្រាប់ឲ្យដឹងថា នាងបានទៅកាន់ក្រសួងហត្ថពលិក ស្ថិតក្នុងតំបន់ Tanjong Pagar ប្រទេសសឹង្ហបុរី នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃអង្គារ៏ ទី០៥ ខែមិនា ឆ្នាំ២០១៣ នៅពេលនោះ នាងបានឲ្យបុរសចំឡែកម្នាក់ជួយ ប៉ុន្តែបន្ទាប់ពីជួយនាងហើយ បុរសចំឡែកនោះ ក៏បានសុំនាងថើប ប៉ុន្តែត្រូវនាងបធិសេធ ស្រាប់តែបុរសនោះបានស្ទុះមកចាប់នាង ទៅកាន់ជណ្តើរដែលគ្មានមនុស្ស រួចក៏បានចាប់អោប និងស្ទាបនាង ធ្វើឲ្យនាងមានការភ័យខ្លាចយ៉ាងខ្លាំង ហើយអ្វីដែលធ្វើឲ្យនាង ខ្លាចបំផុតនោះ គឺខ្លាចបុរសនោះចាប់រំលោភនាង។
ជនរងគ្រោះឈ្មោះ Christina បានបន្តទៀតថា នាងមិនបានចំណាំមុខមាត់ បុរសចំឡែកនោះទេ គ្រាន់តែដឹងថា បុរសចំឡែកនោះ មានអាយុប្រហែលជា ៣០ឆ្នាំ និងមានសក់ខ្លី ហើយស្លៀកពាក់ឯកសណ្ឋាន ក្នុងការិយាល័យ។

ដោយ ៖ ប៊ី
ខ្មែរឡូត

Login
មតិ (Comments)