រថយន្តកូរ៉េបុកក្មេងស្រីជនជាតិស្អូចដើរតាមផ្លូវស្លាប់
ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៣:៥៦ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសាររថយន្តកូរ៉េបុក ខណៈដើរតាមផ្លូវកាលពីថ្ងៃទី៩ មីនា ២០១៣ វេលាម៉ោង៥ និង២០នាទីល្ងាច តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៣-១៨៤ ស្ថិតក្នុងភូមិសំរ៉ុងលើ ឃុំសំរ៉ុង ស្រុកព្រៃនប់ ។
តាមព័ត៌មានពីសមត្ថកិច្ចស្រុកព្រៃនប់បាន ឱ្យដឹងថា ក្មេងស្រីរងគ្រោះជាជនជាតិស្អូចមានឈ្មោះជិន ស្រីទូច អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី២ បឋមសិក្សាសំរ៉ុង មានទីលំនៅក្រុម៣ ភូមិ-ឃុំកើតហេតុជាក្មេងកំព្រាឪពុកម្តាយ ។ រថយន្តបង្កម៉ាកកូរ៉េ ពណ៌ខៀវ ម៉ាកហ៊ីយ៉ាន់ដាយ មួយតោនកន្លះបើកបរទិសដៅ ពីភ្នំពេញទៅខេត្តព្រះសីហនុ បានបុកចំពេញទំហឹងក្នុងខណៈពេលដែលក្មេងរងគ្រោះកំពុងធ្វើ ដំណើរដោយថ្មើជើង ។ ប្រភពព័ត៌មានដដែលបានបន្តទៀតថា បន្ទាប់ពីកើតហេតុរថយន្តបង្កបានបើកទៅមុខ ដើម្បីរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចដេញតាម ធ្វើឱ្យជនបង្កបង្ខំចិត្តបើក រថយន្តរបស់ខ្លួនយកទៅលាក់ទុកនៅចំណុចក្រោយវត្តមុនី ក្សាព្រឹក្ស ស្ថិតក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្រ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)