គូស្នេហ៍មួយគូ បង្ហាញភាពស្និតស្នាលស៊ីជម្រៅ ទទួលរងការរិះគន់យ៉ាងចាស់ដៃ
ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៣:៥៤រូបថតមួយចំនួន ត្រូវបានបង្ហោះលើ គេហទំព័រ ព័ត៌មានមួយ របស់ប្រទេសសឹង្ហបុរី បង្ហាញពីគូស្នេហ៍ មួយគូ បានប្រព្រឹត្តអំពើអសីលធម៌ និង បាត់បង់ សេចក្តីថ្លៃថ្នូរ របស់ខ្លួន ដែលបង្កអោយមាន ការរិះគន់យ៉ាងខ្លាំង ពីសំណាក់ អ្នកប្រើប្រាស់ អ៊ិនធើណេត។
រូបថតទាំងនេះ ថតដោយភ្ញៀវដែលបានទៅ ទទួលទានអាហារ នៅហាងលក់អាហារ Fast Food មួយកន្លែង ក្នុងប្រទេសសឹង្ហបុរី។ សំរាប់គូស្នេហ៍មួយគូនេះ បានធ្វើអោយមានការ ភ្ញាក់ផ្អើល និង ប៉ះពាល់ដល់អារម្មណ៍ អ្នកនៅទីនោះជាខ្លាំង ដោយរួមមានទាំងមនុស្សចាស់ និង ក្មេងៗ ផងដែរ ព្រោះតែពួកគេមិនមានការខ្មាស់អៀន អ្វីទាល់តែសោះ ដែលហ៊ានថើបគ្នា នៅមុខចំណោមមនុស្ស ជុំវិញខ្លួនជាច្រើនបែបនេះ។ អ្វីដែលកាន់តែគួរអោយហួសចិត្តនោះ គឺក្រោយពីថើបគ្នារួច ពួកគេមិនបានបញ្ឈប់សកម្មភាពគ្មានសេចក្តីថ្លៃថ្នូរនេះទេ ផ្ទុយមកវិញ កាន់តែស្និតស្នាល និង ស៊ីជម្រៅជាងមុនទៅទៀត ដោយពួកគេទាំងពីរ អោប និង ស្ទៀបអង្អែលគ្នា ថែមទៀតផង។
ទោះជាយ៉ាងណា នេះជាទង្វើមួយដែលមិនគួរគប្បីយកតម្រាប់តាមសោះឡើយ ព្រោះវាប៉ះពាល់ដល់ កិត្តិយស មុខមាត់គ្រួសារ និង សង្គមជាតិ របស់យើង។
តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី
ខ្មែរឡូត

Login
មតិ (Comments)