ឡានមួយប្រភេទ ដែលត្រូវបានគេ អោយឈ្មោះថា P50 ជាឡានតូច ជាងគេបំផុតនៅលើ ពិភពលោក ដោយឡាននេះ មានរូបរាងតូចច្រឡឹង ដ៏គួរអោយ ស្រលាញ់ ដូចកូនឡានជ័ររបស់ក្មេងលេង រួមជាមួយនឹង ពណ៌ស្រស់ឆើតឆាយ ខៀវ ក្រហម ជាដើម។ ឡានតូចនេះ មានបណ្ដោយ ប្រវែង ១៣៥សង់ទីម៉ែត្រ និង ទទឹងប្រហែល ១០០សង់ទីម៉ែត្រ គឺ អាចផ្ទុកមនុស្ស បានត្រឹមតែម្នាក់ប៉ុណ្ណោះ។ ឡាន P50នេះ មើលទៅហាក់បី ដូចជា ឡានជ័រក្មេងជិះ តែតាមពិត វាជាឡាន ដែលមានម៉ាស៊ីន និង អាចជិះទៅមុខបាន ដូចជាឡានធំៗអញ្ចឹងដែរ។

នៅពេលដែលឡាននេះ ត្រូវបានផលិតចេញដំបូង វាមានតំលៃ ប្រហាក់ប្រហែល ត្រឹមតែ ៣១០ដុល្លារ តែនៅពេលដែល ពួកគេចាប់ផ្ដើមផលិតឡាននេះ ជាបន្តបន្ទាប់ ឡានតូចមួយនេះ មានតំលៃខ្ពស់រហូតដល់ ទៅ ១៦,០០០ដុល្លារឯណោះ ព្រោះថាឡាននេះ បានក្លាយទៅ ជាចំណីអារម្មណ៍ថ្មី សំរាប់ ពួកអ្នកមាន មហាសេដ្ឋី ដែលមានលុយចាយមិនអស់ ដោយពួកគេបានទិញយកមក ទុកតាំង រឺប្រមូលទុកវត្ថុប្លែកៗ ជាកម្មសិទិ្ធ។

បើសិនជាមានឡានតូចបែបនេះ ចរាចរ នៅលើដងផ្លូវ ប្រហែល ជាអាចកាត់បន្ថយ គ្រោះថ្នាក់ និង ការកកស្ទះ បានយ៉ាងច្រើន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះឡានតូចនេះ?











ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]