ទារកដែលទើបនឹងកើតសម័យនេះ នឹងអាចភ្លក់រស់ជាតិឆាកជីវិតដូច ០០៧ ជាមួយនឹងកៅអីរុញ Aston Martin ដែលជាកៅអីរុញសំរាប់ទារក ថ្លៃបំផុតក្នុងលោក។

រទះដាក់កូនក្មេងមានកងបួនមួយនេះ គឺជាផលិតផលថ្មីមួយ ដែលមានក្រុមហ៊ុនចំនួនពីរ រួមសហការគ្នាបង្កើតវាឡើង រវាងក្រុមរថយន្ដទំនើប Aston Martin និងក្រុមហ៊ុនផលិតរទេះកូនក្មេង Silver Cross ដែលជាក្រុមហ៊ុនរបស់អង់គ្លេស ដ៏ល្បីមួយផ្នែកផលិតផលកូនង៉ែត តាំងពីឆ្នាំ ១៨៧៧។ រទេះរុញដាក់កូនក្មេងមួយនេះ ត្រូវបានធ្វើការច្នៃឡើងដោយយកចិត្តទុកដាក់ និងទំនើបបំផុត ដែលមានបំពាក់នូវគ្រឿងសំភារៈក្នុងរថយន្ដផងដែរ។ សាច់ក្រណាត់របស់វា គឺធ្វើឡើងពីស្បែកសុទ្ធដែលមកពីរោងចក្រប្រទេស អ៊ីតាលី មានសភាពទន់ ជាទីគាប់ចិត្តដល់ក្មេងៗ។

កង់របស់វាធ្វើឡើងពីអាលុយមីញ៉ូម ដែលយករូបរាងតាមកង់របស់រថយន្ដ Aston Martin One-77 ។ ក្រុមហ៊ុន Silver Cross មានប្រសាសន៍ថា និងផលិតរទេះរុញនេះចំនួន ៨០០គ្រឿងដើម្បីដាក់លក់ក្នុងទីផ្សារ ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រទះរុញដ៏ស៊ីវិល័យនេះ?










កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]