យោងតាមប្រភពព័ត៌មានពី abcnews បានឲ្យដឹងថា ក្មេងប្រុសអាយុ ៤ឆ្នាំ ម្នាក់ ដែលរស់នៅជាមួយឪពុក ឈ្មោះ Marquiez Deshon Pratt អាយុ ២០ឆ្នាំ ក្នុងទីក្រុង Houston សហរដ្ឋអាមេរិក បានបាញ់ខ្លួនឯង នឹងកាំភ្លើងខ្លី មួយដើម ដែលឪពុករបស់គេ បានលួចយកមកលាក់ទុក។

នៅថ្ងៃកើតហេតុនោះ ក្នុងពេលកំពុងគេងលក់ កូនប្រុសរបស់គេ បានភ្ញាក់ឡើងហើយក៏រកឃើញ កាំភ្លើងមួយដើម ដែលបុរសជាឪពុក លាក់ទុកនៅ ជិតកន្លែងគេងនោះ រួចក្មេងប្រុសនោះក៏បាន បាញ់ត្រូវពោះខ្លួនឯង តែម្តងទៅ។ យ៉ាងណាមិញ បន្ទាប់ពីទៅដល់កន្លែងកើតហេតុ ប៉ូលីសបានរកឃើញ ថ្នាំញៀន និង កូកាអ៊ីន រួមជាមួយនឹងឧបករណ៍មួយចំនួនទៀត ប្រើសំរាប់លក់ថ្នាំញៀនផងដែរ។ ហើយពេលនេះ បុរសជាឪពុក ត្រូវបានចាប់ខ្លួន និង ជាប់ទោស ដែលជាអ្នកនាំអោយ កូនប្រុសរបស់ខ្លួន ស្លាប់បាត់បង់ជីវិត។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]