កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះ មាននារីពីរនាក់ ដែលបានស្រលាញ់ភេទដូចគ្នា ហើយក៏បានសំរេចចិត្ត ទៅធ្វើសំបុត្រអាពាណ៏ពិពាណ៏ ដើម្បីបានរៀបការ និងរួមរស់ជាមួយគ្នា ប៉ុន្តែត្រូវបានអ្នកធ្វើការនៅទីនោះ បធិសេធមិនធ្វើសំបុត្រអាពាណ៏ពិពាណ៏ឲ្យទៅវិញ។

យោងតាមប្រភពព័ត៌មាន ឆាយណាស្មេគ របស់ប្រទេសចិន បានឲ្យដឹងថា នារីស្រលាញ់ភេទដូចគ្នាពីរនាក់នោះ មានឈ្មោះថា Elsie និង Mayu ដោយពួកគេទាំងពីរនាក់ មានគំរោងថា នឹងរៀបការជាមួយគ្នា ហើយបានទៅធ្វើសំបុត្រអាពាណ៏ពិពាណ៏ នៅសង្កាត់ Dongcheng ទីក្រុងប៉េកាំង ប្រទេសចិន ប៉ុន្តែត្រូវបានអ្នកធ្វើការនៅទីនោះ បធិសេធមិនព្រមធ្វើឲ្យពួកគេទៅវិញ។

ដូចគ្នានេះដែរ បន្ទាប់ពីបរាជ័យ ក្នុងការធ្វើសំបុត្រអាពាណ៏ពិពាណ៏ ពួកគេទាំងពីរនាក់ ហាក់បីដូចជាមិនពិបាកចិត្តនោះទេ ពោលគឺពួកគេនៅតែសប្បាយចិត្ត ព្រោះដោយសារតែពួកគេ នៅតែស្រលាញ់គ្នា ហើយពួកគេប្រហែលជាមានថ្ងៃណាមួយ អាចរៀបការជាមួយគ្នាបាន ដោយការខំប្រឹងប្រែងរបស់ពួកគេ នៅថ្ងៃណាមួយជាមិនខាន។

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះគូស្នេហ៏ស្រលាញ់ភេទដូចគ្នាមួយគូនេះ?











ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]