ខាងក្រោមនេះគឺជាស្នាដៃរបស់ អ្នកនិពន្ធភ្លេងបែបអេឡិចត្រូនិចម្្នាក់ ដែលគាត់មានឈ្មោះថា Jonathan Dagan តែគេតែងតែហៅឈ្មោះគាត់កាត់ថា J.viewz ។

ក្នុងកំឡុងឆ្នាំ២០១២នេះ គាត់ទទួលបានពានរង្វាន់៣ជាប់គ្នាគឺ Grammy Awards, MTV O Music Awards និង UK Music Video Awards ។ ជំនាញរបស់គាត់គឺមានច្រើនដូចជា និពន្ធបទចម្រៀង និពន្ធបទភ្លេង បញ្ចូលបទភ្លេង (remixer) និងសិល្បៈករ។ លោក Dagon កើតនៅប្រទេសអ៊ីស្រាអែល ថ្ងៃទី១២ ខែកុម្ភៈ ១៩៨២។ គាត់ចាប់ផ្ដើមឈានជើងចូលក្នុងវិស័យសិល្បៈ កាលពីឆ្នាំ២០០៤ ហើយទទួលបាកការគាំទ្រជាច្រើន ដែលបទភ្លេងរបស់គាត់ត្រូវបាន ផ្សព្វផ្សាយជាង ៥០ប្រទេសលើសកលលោក។

យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូតបានលើយក ការច្នៃប្រឌិតថ្មីរបស់គាត់មកបង្ហាញដល់ប្រិយមិត្តទស្សនា ដែលគាត់បានប្រើបន្លែ និងផ្លែឈើ មកបង្កើតជាបទភ្លេង Teardrop ដែលជាស្នាដៃនិពន្ធរបស់លោក Massive Attack ដ៏ល្បីកាលពីឆ្នាំ ១៩៩៨។ នៅក្នុងវីដេអូខាងក្រោម Dagan បានបង្ហាញពីរបៀបដែលគាត់បានដំឡើង ក្ដាចុចដែលភ្ជាប់ពីម៉ាស៊ីនភ្លេងទៅនឹងផ្លែឈើ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គំនិតច្នៃប្រឌិតរបស់គាត់? បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]