យោងតាមប្រពភព័ត៌មានពីគេហទំព័រ STOMP បានឲ្យដឹងថា ស្រ្ដីជាវិចិត្រករ ជនជាតិជប៉ុនម្នាក់ ឈ្មោះ Yukari Ehara បានបង្កើតនូវចម្លាក់ដ៏សែនតូចៗមួយ ដោយបានឆ្លាក់លើចុងនៃខ្មៅដៃ គ្រាប់អង្ករ និងផ្ទាំងគំនូរ។

អ្នកស្រី Ehara ក៏អាចបង្កើតនូវរូបក្រដាសបត់ ដែលភាសារអង់គ្លេសហៅថា Origami ដ៏សែនតូច ដែលស្តើងតែភ្នែករបស់យើង មិនអាចមើលឃើញថាជាអ្វី។ Ehara បានឆ្លាក់នូវរូបផ្សេងៗ នៅលើចុងខ្មៅដៃ និងខ្មៅដៃពណ៌ ដែលប្រើពេលពី ៣០នាទី ទៅ ៣ម៉ោង ដើម្បីឆ្លាក់រូបមួយៗ។ វិិចិត្រករ ដ៏មានទេពកោសល្យនេះ ត្រូវបានគេទទួលស្គាល់ ជាលក្ខណៈអន្ដរជាតិ ទេពកោសល្យ ដ៏ប៉ិនប្រសប់របស់គាត់ ក្នុងការឆ្លាក់រូបដែលតូចស្ទើរតែមើលមិនឃើញ។ ស្នាដៃដ៏ល្អឥតខ្ចោះរបស់គាត់ បានដាក់ចូលក្នុងពិធី តាំងពិពណ៌ ដែលមានអ្នកចូលរួមទាំងអស់១០០រូប របស់ Ouchi Gallery លើកទី៧ ហើយទទួលបានលេខមួយទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះស្នាដៃរបស់គាត់?



















កែរសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]