ខាងសហរដ្ឋអាមេរិក Air Force បានបង្កើតនូវបច្ចេកវិទ្យាថ្មីមួយដែលមានទំហំតូច ដូចបក្សី និងអាចហោះថតយកសម្មភាព ជនល្មើស និងអាចសម្លាប់ជនល្មើសបានបើក្នុងករណីចាំបាច់។

ប្រដាប់សើបអង្កេតប្រភេទនេះ គឺបានបង្កើតឡើងដោយក្រុមកងទ័ព Air Force ដែលបានបំពាក់នូវគ្រឿងកុំព្យូទ័រទំនើប ក្នុងឧបករណ៍ដ៏តូចនោះ វាអាចថតសកម្មភាព និងបញ្ចូនមកឲ្យកន្លែងកងទ័ពបានភ្លាមៗ ហើយវាអាចថតជាសំលេងក៏បាន ឧបករណ៍យកការណ៍នោះមានទំហំតូច ដែលគេបានឲ្យឈ្មោះវាថា Micro Air Vehicles ពាក្យកាត់ MAVs ។ MAVs នឹងក្លាយទៅជាឧបករណ៍សំរាប់ទ្រទ្រង់ជីវិត នៅក្នុងសង្រ្គាមព្រោះវាអាចយកការណ៍បាន ដោយសំងាត់នឹងគ្មានសត្រូវណាចាប់អារម្មណ៍វាឡើយ។ ក្រុមមន្រ្ដីផ្លូវការរបស់ Air Force មានប្រសាសន៍ថា ពួកគេបានផលិតនូវ ប្រដាប់បញ្ជារឧបករណ៍នោះរួមហើយ តែកំលាំងអាគុយរបស់វាអាចប្រើប្រាស់បានតែពីរបីនាទីប៉ុណ្ណោះ។ ផ្នែកអ្នកស្រាវជ្រាវកំពុងតែ សិក្សាបន្ថែមក្នុងការបង្កើតនូវអាគុយ ដែលអាចប្រើប្រាស់បានយូរជាងនេះ។

ខាងក្រោមនេះគឺជា វីដេអូ ដែលបានរៀបរាប់ពីគំរោងរបស់ពួកគេ និងដំណើរការនៃឧបករណ៍នោះ ពេលដែរធ្វើការស៊ើបអង្កេត។ សូមទស្សនានូវវីដេអូខាងក្រោមជាមួយគ្នា៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]