សីតុណ្ហភាពនៅទីនេះ ពិតជាពិបាកខ្លាំងណាស់ សំរាប់ប្រជាជនរ៉ុស្សី ដែលរស់នៅតាមភូមិតូចៗ គឺមានសីតុណ្ហភាពត្រជាក់ខ្លាំង ដែលធ្លាក់ចុះរហូតដល់ ៧១អង្សាសេក្រោមសូន្យ សូម្បីតែយន្ដហោះក៏មិនអាចចុះចតបានដែរ នារដូវត្រជាក់។

ភូមិមួយមានឈ្មោះថា Oymyakon ដែលនៅភាគខាងជើងឆៀងខាងកើតនៃ រ៉ុស្សី ហើយយើងបានឲ្យឈ្មោះថាប៉ូលខាងត្បូងនោះ នៅខែមករា សីតុណ្ហភាពជាមធ្យមនៅទីនោះគឺ ៥០អង្សាសេក្រោមសូន្យ ហើយភូមិនោះគឺជាភូមិមួយដែលត្រជាក់ជាងគេ ក្នុងចំណោមភូមិទាំងអស់លើលោក។ បញ្ហាដែលតែងតែកើតមានជាប្រចាំថ្ងៃ សំរាប់ប្រជាជននៅ Oymyakon គឺមានដូចជាទឹកប៊ិចត្រូវកក ផ្ទៃមុខមនុស្សក៏ត្រូវកក ហើយអាគុយក៏ចុះខ្សោយថាមពល។ ប្រជាជនមួយចំនួនបានបញ្ឆេះរថយន្ដចោល ពេញមួយថ្ងៃព្រោះនៅពេលដែល ពន្លត់ម៉ាស៊ីនហើយ វាពិបាកនឹងបញ្ឆេះម៉ាស៊ីនម្ដងទៀតណាស់ សូម្បីតែទូរស័ព្ទដៃពេលខ្លះក៏ត្រូវកកខូច មិនអាចប្រើប្រាស់បាន។ បញ្ហាមួយទៀតនោះគឺ ការបញ្ចុះសាកសព ដែលពិបាកនឹងជិកដីកប់ក្ដារមឈូសណាស់ ពួកគេត្រូវការជិកដីជម្រៅជ្រៅដើម្បី ដាក់ក្ដារមឈូសចូល នៅពេលដែលចង់បញ្ចុះសពម្ដងៗគឺត្រូវកាដុតភ្លើង ពីរបីម៉ោងដើម្បីឲ្យទឹកកករលាយ ទើបអាចធ្វើការជិកបាន។

យ៉ាងណាមិញ ពួកគេនៅតែបន្ដរស់នៅទីកន្លែងនោះដ៏ដែរ ព្រោះវាជាស្រុកកំណើតរបស់ពួកគេ នៅតាមផ្ទះនិមួយៗ គែមានចង្ក្រានកំដៅសំរាប់ដុតធ្យូង ឬអុស។ គ្មានដំណាំអ្វីដែលអាចដុះបានទេ ពួកគេបរិភោគសាច់ក្ដាន់ និងសាច់សេះជាអាហារ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងនេះ? តើប្រិយមិត្តមានបំណងទៅរស់នៅតំបន់ត្រជាក់ដែរ ឬ ទេ?

















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]