ខាងក្រោមនេះគឺជាភាពមួយគ្មានពីរ ដែលគួរឲ្យចាប់អារម្មណ៍ ដែលបង្ហាញពីទិដ្ឋភាពបន្ទប់ផ្សេងៗ នៅក្នុងផ្ទះរបស់គាត់។ រូបភាពដែលគាត់បានថតនោះមានដូចជា តុ កៅអី ដើមរុក្ខជាតិ បង្គន់ សៀវភៅ និងស្បែកជើងជាដើម តែអ្វីដែលប្លែកនោះ គឺរូបទាំងអស់បានថតពីបាតក្រោមនៃវត្ថុទាំងនោះ។

វិចិត្រករ Michael Rohde គឺជាអ្នកដែលធ្វើរូបនេះឡើង បានប្រើពេលអស់៥ខែ ហើយក្នុងរយៈពេល៥ខែនេះ គឺគាត់មិនបាននៅក្នុងផ្ទះនោះទេ។ លោក Micheal មានប្រសាសន៍ថា រូបភាពរបស់គាត់គឺមិនដូច ទៅនឹងរូបភាពដែលគេប្រើ កម្មវិធីទូរស័ព្ទទៅថត ហើយបង្ហោះក្នុងកម្មវិធី Instagram នោះទេ គឺគាត់បានបង្កើតនូវរូបភាព ដ៏ផ្ផិតផ្ជង់ជាទីបំផុត ដែលយើងអាចមើលវត្ថុប្រើប្រាស់ក្នុងផ្ទះ ពីបាតក្រោមបាន។ គាត់បានប្រើប្រាស់នូវម៉ាស៊ីនថតម្យ៉ាងរបស់វិស្វករ ដែលយកមកពីប្រទេសអាឡឺម៉ង់។ គាត់បានដាក់កាមេរ៉ានោះនៅចំកណ្ដាលបន្ទប់ ហើយថតយកជញ្ជាំង និងពិតាន បន្ទាប់មកទើបគាត់ថតយករូប និមួយៗនៃរបស់ប្រើប្រាស់ទាំងអស់ ពីបាតក្រោម ទីបញ្ចប់ទើបដាក់ចូលក្នុងកំព្យូទ័រ ដើម្បីបញ្ចូលវាជារូបតែមួយ។ គាត់បានចាប់ផ្ដើមថតយករូបផ្ទះល្វែងរបស់គាត់ បន្ទាប់មកក៏ទៅថតនៅផ្ទះមិត្តភក្កិរបស់គាត់ និងអ្នកដែលស្គាល់គ្នា។

រូបភាពរបស់គាត់ទទួលបានការទាក់ទាញ យ៉ាងខ្លាំងដល់បណ្ដាញផ្សព្វផ្សាយនានា នៅពេលដែលគាត់ដាក់បង្ហាញតាម ប្រព័ន្ធអ៊ីនធឺណេតអនឡាញ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះរូបទាំងនេះ? សូមទស្សនារូបភាពខាងក្រោម៖



















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]