ភ្នំពេញ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក គុយ ប៊ុនសន បានថ្លែងនៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះថា អ្នកទោសជាង៤០០នាក់ ដែល នឹងត្រូវ ធ្វើការដោះលែងនោះ បានមកដល់ទីលានវាលព្រះមេរុហើយ។

លោក គុយ ប៊ុនសន មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា អ្នកទោសទាំងនោះ បានមកដល់វាលព្រះមេរុ កាលពីម៉ោងជិត៤រសៀលថ្ងៃទី៤ ខែមករា នេះ ដើម្បីមកទទួលការលើកលែងទោសពីព្រះមហាក្សត្រកម្ពុជា ។

លោកបន្តថា ចំនួនអ្នកទោស ដែលត្រូវបានលើកលែងនោះ មានអ្នកទោសជាជនបរទេសមាន ៣០នាក់ មានជនជាតិថៃ អូស្រ្តាលី ជប៉ុន ឥណ្ឌូនេស៊ី ក្រិក នីហ្សេរីយ៉ា និងវៀតណាម ។ លោកថា នៅពេលថ្វាយព្រះភ្លើង ព្រះបរមសព ព្រះរតនកោដ្ឋ សម្តេចឪ នឹងធ្វើការដោះលែងពួកគេ ហើយបន្ទាប់មកនាំយកអ្នកទាំងនោះ ទៅដោះលែងនៅមុខវត្តឧណា្ណលោម៕

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]