ម៉ូតូសណ្តោងរទេះលក់មីឆាដាច់ប៊ូឡុងទាញធ្លាក់ចូលប្រឡាយទឹកស្អុយ
ច័ន្ទ ២៥ មិថុនា, ២០១២ ម៉ោង ១៦:៣៣រាជធានីភ្នំពេញ ៖ ម៉ូតូសណ្តោងរទេះលក់មីឆាមួយគ្រឿង ខណៈពេលកំពុងបើកបរលឿន ស្រាប់តែដាច់ប៊ូឡុងមួយធ្វើឱ្យរទេះនោះញែកចេញពីម៉ូតូ រេរួចក៏ទាញទម្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយដែលស្ថិតនៅអមផ្លូវ ប៉ុន្តែសំណាងល្អម្ចាស់របស់វាពីរនាក់ប្តីប្រពន្ធដែលធ្លាក់ ក្នុងប្រឡាយនោះដែរមិនបានរងរបួសអ្វីឡើយ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ មិថុនា ២០១២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈកាល់តិច ស្ថិតក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)