បោកយក ម៉ូតូមិត្តភក្តិ ពីហាងផឹកស៊ី មកជាប់ អន្ទាក់នៅផ្ទះ សង្សាក្មេង នៅស្រែអំបិល

ច័ន្ទ ២៥ មិថុនា, ២០១២ ម៉ោង ១៥:៣៦

ខេត្តកោះកុង ៖ បុរសវ័យចំណាស់ របាយអាចម៏ខ្លា តែនៅព្រើលត្រូវកំលាំងអធិការដ្ឋាននគរបាល ស្រុកស្រែលអំបិល ធ្វើការ ចាប់ខ្លួន ពីបទបោកយកម៉ូតូ មិត្តភក្តិរបស់ខ្លួនខណៈកំពុងផឹកស៊ីជាមួយគ្នា ។ ហើយបានរត់គេចខ្លួន មកពួកសង្ងំនៅផ្ទះសង្សា ក្មេងដែល មាន  អាយុទើបតែ១៧ឆ្នាំ ។

ហេតុការណ៏ ចាប់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែមិថុនា  ឆ្នាំ២០១២ នៅផ្តះសង្សាក្មេង របស់ជន សង្ស័យស្ថិតនៅក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំ  បិលខេត្តកោះកុង ។

លោកវរៈសេនីយ៏ត្រី ម៉ា ទី អធិការនគរបាលស្រុកស្រែអំបិល បានឲ្យ ដឹងថាបុរស ដែល ត្រូវបានចាប់ខ្លួនមានឈ្មោះ ឡេង រស្មី  មានមុខរបរជាអ្នកធ្វើស្រែ និងមានទីលំនៅ ភូមិ ស៊ីធរ ឃុំព្រៃព្រំ ស្រុកពារាំង ខេត្តព្រៃវែង ។ វត្ថុតាងដកហូតបានគឺមានម៉ូតូម៉ាក សេ១២៥សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1S-6026 រួមនឹងសំភារៈមួយចំនួន  ទៀត ។ ចំណែកជន រងគ្រោះ មានឈ្មោះ ប្រាក់ សៅឡា ភេទប្រុស អាយុ៥០ឆ្នាំមានមុខរបរ ជា យោធា កងពលតូចលេខ១១ និងមានទីលំនៅភូមិច្រេះ ឃុំច្រេះ ស្រុកជុំគីរី ខេត្តកំពត ។

លោកវរៈសេនីយ៏ត្រី ម៉ា ទី បានបន្តថា កាលពីយប់ថ្ងៃទី ១២ កុម្ភៈ ឆ្នាំ២០១២ ជនរង គ្រោះ និងជនសង្ស័យ បានជួបជុំគ្នាផឹក ស៊ីនៅក្នុងភៅជនីយដ្ឋានមួយ ក្នុងសង្កាត់បឹងកក់១   ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈកំពុងផឹកស៊ី ជនសង្ស័យ បានខ្ចីម៉ូតូជនរងគ្រោះ ជិះ ហើយក៏បាន យកម៉ូតូរត់គេចខ្លួនរហូតដល់ពេលត្រូវចាប់ខ្លួន ។ ជនសង្ស័យ ក្រោយពីបាន ត្រូវចាប់ខ្លួនដោយខាងនគរបាល នៅភ្នំពេញពុំបានមកទទួលយកនោះ គឺរូបគេ   ត្រូវបាននាំខ្លួនទៅកាន់ ស្នងការដ្ឋានគរបាល ខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

Photo by DAP-NEWS

ដោយៈ ឌឹម សុទ្ធា

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើអ្នកគាំទ្រ អេនជីឡា សូមចុចទីនេះ
120 អ្នកបានគាំទ្រ

មតិ (Comments)