ចូលលួចមាន់វាយតាម្ចាស់របួសធ្ងន់ស៊ីមាន់អស់ព្រឹកឡើងប៉ូលិសទៅដល់ផ្ទះ
ច័ន្ទ ២៥ មិថុនា, ២០១២ ម៉ោង ១៤:៤៣ខេត្តតាកែវ ៖ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្សពួក៥នាក់ត្រូវបានប៉ូលិសស្រុកគិរីវង់ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់យោងតាមពាក្យបណ្តឹងលោកតារងគ្រោះដែលចោទពីបទធ្វើសកម្មភាពចូលទៅលួចមាន់ ហើយវាយតាជាម្ចាស់មាន់ឱ្យរងរបួសធ្ងន់ ខណៈពេលដែលលោកតាដេកចាំមាន់តែម្នាក់ឯងនៅក្នុងរោងមាន់ហើយជនសង្ស័យចូលទៅចាប់មាន់តែត្រូវលោកតាឃើញទាន់ជនសង្ស័យខ្លាចបែកការណ៍ ក៏វាយលោកតាឱ្យរបួសរួចចូលចាប់មាន់យកទៅធ្វើម្ហូបក្លែមស្រាទាំងយប់ ។
ហេតុការណ៍ក្រុមចោរចូលទៅលួចចាប់មាន់នេះបានកើតឡើងកាលពីថ្ងៃទី ២២ មិថុនា ២០១២ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចទួលក្រសាំង ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)