ក្មេងស្រីអាយុ១៣ឆ្នាំ មានជំងឺផ្លូវចិត្ដ បន្ទាប់ពីមានការបង្ខំឲ្យរួមភេទ
ច័ន្ទ ២៥ មិថុនា, ២០១២ ម៉ោង ១៤:៣១ស្ដ្រីវ័យក្មេងម្នាក់ដែលមាន អាយុ២១ឆ្នាំ និងបុរសម្នាក់ដែលត្រូវជាឪពុកមិត្ដប្រុសនាង ត្រូវបានជាប់គុក បន្ទាប់ពីធ្វើការចោទប្រកាន់នាងពីបទទាក់ទាញ ក្មេងស្រីអាយុ១៣ឆ្នាំ ចូលទៅផ្លូវរួមភេទជាមួយនាង និងឪពុកសង្សាររបស់នាង។
យោងទៅតាម 10TV បាននិយាយថា Ceaira Treen ចាប់ផ្ដើមធ្វើការរួមភេទជាមួយ នឹងឪពុកមិត្ដប្រុសរបស់នាងដែលមាន ឈ្មោះថា James Caudill បន្ទាប់ពីនាងបានប្ដូរមក រស់នៅក្នុងគ្រួសារបស់ពួកគេនៅ Bellefontaine ក្នុង Ohio ។ គូស្នេហ៍មួយគូនេះ បាននាំក្មេងស្រីអាយុ១៣ឆ្នាំនេះ ដែលជាកូនស្រីរបស់មិត្ដភិក្ដ មកធ្វើការរួមភេទទាំង៣នាក់។ បន្ទាប់ពីក្មេងស្រីនេះ បានឆ្លងកាត់រឿងនេះ បានធ្វើឲ្យនាងមាន សភាពភ័យខ្លាច ក្រៀមក្រំចិត្ដ និងច្រឡោតខ្លាំង នៅពេលដែលម្ដាយសួរនាង។ ទាំងអស់នេះបានធ្វើឲ្យម្ដាយកត់សំគាល់ និងប្ដឹងទៅប៉ូលីស ទើបរឿងពិតបានលេចចេញ។
ម្ដាយរបស់ក្មេងស្រីបាននិយាយប្រាប់ប៉ូលីសថា កូនស្រីរបស់គាត់ពិតជាភ័យខ្លាច ក្នុងការប្រាប់ពីហេតុការណ៍ទាំងនោះ ទៅនាងណាស់ព្រោះ នាងដូចជាភ័យខ្លាចនាងមានបញ្ហាបន្ទាប់ ពីនាងប្រាប់រឿងទាំងនេះ។ គាត់បានបន្ដទៀតថា គាត់ពិតជាសូមទោសជាខ្លាំងចំពោះ កូនស្រីរបស់គាត់ ដោយសារតែគាត់ជឿជាក់ទៅលើមនុស្សទាំងនេះ។ សម្រាប់បច្ចុប្បន្ននេះក្មេងស្រី នាងកំពុងតែទទួលការព្យាបាល និងជួបអ្នកប្រឹក្សាដើម្បីជួយនាងពី ជំងឺផ្លូវចិត្ដនេះ៕
រូបភាពរបស់Ceaira Treen

ឪពុកមិត្ដប្រុសរបស់ Ceaira Treen
កែសម្រួលដោយ ម៉ា
ខ្មែរឡូត

Login
មតិ (Comments)