សាលារៀនចេញច្បាប់មិនឲ្យ លាបឡេការពារកំដៅថ្ងៃធ្វើឲ្យក្មេងស្រី២នាក់ឡើងមុខក្រហម

ច័ន្ទ ២៥ មិថុនា, ២០១២ ម៉ោង ១៣:៤២

ក្មេងស្រី២នាក់បងប្អូនត្រូវបានទទួលរងនូវមុខនិងខ្លួនក្រហម ក៏ដោយសារតែសាលារៀនចេញច្បាប់ មិនឲ្យលាបឡេការពារស្បែក ដែលពេលនេះត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ។

ម្ដាយរបស់នាងបាននិយាយថា រូបគាត់ពិតជាមានអារម្មណ៍រន្ធត់ ជាខ្លាំងនៅពេលដែល កូនស្រីទាំង២របស់គាត់ត្រលប់ពីសាលារៀន វិញដោយស្បែករបស់ពួកគេ ឡើងក្រហមនិងមានសភាពចង់ខ្លោច ពីក្បាលរហូតដល់បំពង់ក ដែលនៅក្នុងពេលនោះសាលារៀនចេញ ច្បាប់មិនអនុញ្ញាតឲ្យលាប ឡេការពារកំដៅថ្ងៃ។ កូនស្រីរបស់គាត់បាននិយាយប្រាប់គាត់ថា នាងបានឃើញគ្រូរបស់នាងលាប ឡេកំដៅថ្ងៃនៅពីមុខរបស់នាង ហើយនាងក៏បានសួរថាតើហេតុអ្វីបានគ្រូលាបបាន? គ្រូបានឆ្លើយតបថា គាត់លាបបានតែនាងលាបមិនបាននោះទេ។​

នៅតាមច្បាប់សាលា នៅគ្រប់រដ្ឋទាំងអស់លើកលែងតែ California ដោយយោងទៅតាម ABC News មិនអនុញ្ញាតឲ្យក្មេងៗប្រើប្រាស់ ឬកាន់ផលិផលទៅសាលារៀននោះទេ ។ សម្រាប់បញ្ហានេះគេនៅ មិនទាន់ដឹងច្បាស់ថា ខាងសាលារៀននឹងធ្វើការផ្លាស់ប្ដូរច្បាប់ និងចាត់វិធានការណ៍យ៉ាងណានោះទេ។

សូមប្រិយមិត្ដមើលរូបភាព និងវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


បើអ្នកគាំទ្រ អែនជី សូមចុចទីនេះ
171 អ្នកបានគាំទ្រ

មតិ (Comments)