ដើរផឹករហូតដល់ប្រពន្ធមិនឱ្យចូលដេកក្នុងផ្ទះមកដេកលើផ្លូវ
ច័ន្ទ ២៥ មិថុនា, ២០១២ ម៉ោង ១៣:៣៩រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់ដោយសារតែ១ខែ៣០ថ្ងៃ និងយប់ណាក៏ដូចយប់ណាគឺដើរផឹកស៊ីជាមួយមិត្តភក្តិរហូតដល់ យប់ជ្រៅ ហើយតែងតែមករំខានប្រពន្ធនៅផ្ទះជាប់ជានិច្ចធ្វើឱ្យប្រពន្ធក្តៅ ក្រហាយពេកមិនបើកទ្វារឱ្យចូលដេកក្នុងផ្ទះ ខណៈពេលដែលបុរសជាប្តីមកពីផឹក។ នៅពេលដែលប្រពន្ធមិនបើកទ្វារឱ្យចូលដេកក្នុងផ្ទះបុរសជាប្តី ក៏ដើរទៅដេកនៅលើចិញ្ចើមផ្លូវមុខផ្ទះធ្វើឱ្យអ្នកដំណើរស្មាន តែជួបគ្រោះថ្នាក់ចរាចរណ៍ ឬក៏ត្រូវគេវាយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥៤នាទីយប់ថ្ងៃទី ២៣ មិថុនា ២០១២ នៅតាមបណ្តោយផ្លូវណតប្រ៊ីតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសស្រវឹងស្រាខាងលើពេលដែលអ្នកកាសែតបើក ម៉ាស៊ីនថតបាននិយាយថា ជួយថតដាក់ទំព័រមុខផង និងថតឱ្យច្រើនប៉ុស្តិ៍ ហើយមូលហេតុដែលនាំឱ្យគាត់ដេកនៅលើចិញ្ចើមផ្លូវនេះ ព្រោះប្រពន្ធមិនឱ្យចូលផ្ទះដោយសារខ្លួនចេះតែដើរផឹកស៊ីជា រៀងរាល់យប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
.jpg)
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)