ក្រុមចែកចាយ​ ថ្នាំញៀនយ៉ាងសកម្ម នៅសង្កាត់បឹងទំពុន កន្លងមកត្រូវបានបង្ក្រាប

ច័ន្ទ ២៥ មិថុនា, ២០១២ ម៉ោង ១៣:៣៦

ភ្នំពេញ ៖ លោក ឡូ ភារម្យ នាយប៉ុស្ដិ៍ បឹងទំពុនដែលទើបមក កាន់ការងារនៅ មូលដ្ឋាននេះ បានដឹកនាំកម្លាំង ចុះស្រាវជ្រាវ និង ឃាត់ខ្លួនជនល្មើសបានជាក់ស្ដែង ខណៈស្ដ្រី ២នាក់ ជាប់ចោទធ្វើសកម្មភាព ចែកចាយ គ្រឿងញៀនយ៉ាង សកម្មកន្លងមក ក្នុងមូល ដ្ឋានសង្កាត់បឹងទំពុន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២។

លោកនាយប៉ុស្ដិ៍រដ្ឋបាលបឹងទំពុន បានឱ្យ ដឹងថា នៅពេលព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ លោកបានដឹកនាំកម្លាំងចុះធ្វើរដ្ឋ បាលតាមដងផ្លូវក្នុងមូលដ្ឋាន ក៏បានប្រទះនូវ ជនសង្ស័យដែលមានស្ពាយកាបូបខ្មៅ ហើយ ក៏បានហៅឱ្យឈប់ និងធ្វើការឆែករកឃើញ នូវប្រភេទថ្នាំពណ៌ស ចំនួន ៥កញ្ចប់តូច ដែលដាក់នៅក្នុងកាបូបស្ពាយនោះ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ស្ដ្រីរក ស៊ីចែកចាយថ្នាំញៀនទាំង២នាក់នេះ មាន ឈ្មោះ១-សុខ ដានី ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្នោតជ្រុំ២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ និងទី២-ឈ្មោះ ទេស បុប្ផា ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅ ជាមួយគ្នា ។

តាមសារភាពរបស់ជនជាប់ សង្ស័យ បាននិយាយថា ខ្លួនទទួលថ្នាំនេះ សម្រាប់ធ្វើការចែកចាយនៅក្នុងមូលដ្ឋាន សង្កាត់បឹងទំពុនជាយូរមកហើយ ប៉ុន្ដែមិន បានស្គាល់អត្ដសញ្ញាណអ្នកនៅពីក្រោយខ្នង នោះឡើយ។

ចំពោះវត្ថុតាងថ្នាំញៀន ៥កញ្ចប់តូច និង ជនសង្ស័យ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

Photo by DAP-NEWS

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើអ្នកគាំទ្រ ឆន សុវណ្ណរាជ សូមចុចទីនេះ
686 អ្នកបានគាំទ្រ

មតិ (Comments)