​ឌ្រីម​សេ​១១០ បុក​សង់​កូរ៉េ​សង​ថ្លៃ​ខូច​ខាត​១៥​ដុល្លារ​

ច័ន្ទ ២៥ មិថុនា, ២០១២ ម៉ោង ១០:៤៦

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​​ម៉ាក​ឌ្រីម​​សេ១១០ ​ពណ៌​ខ្មៅ រួម​ដំណើរ​​ជា​មួយ​មិត្ត ភក្តិ​​ម្នាក់​ទៀត​ តាម​បណ្តោយ​ផ្លូវ​លេខ​១៥១ ​ពី​ត្បូង​ទៅ​ជើង​​ជិះ​បញ្ច្រាស​ផ្លូវ​ក៏​​ជ្រុល​ទៅ​បុក​ម៉ូតូ​​សង់​កូរ៉េ ពណ៌​ក្រហម ​បណ្តាលឱ្យ​អ្នក​បើក​បរ​ម៉ូតូ​សង់​កូរ៉េ​​​រង​របួស​ស្រាល​រលាត់​ដៃ​​ជើង ​ចំណែក​​ឯ​ម៉ូតូ​​​រង​ការ​ខូច​ខាត​ដោយ​បែក​កាទែ។

ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​​ខាង​លើ​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃទី​​២២ មិថុនា ២០១២ ​នៅ​​ត្រង់​ចំណុច​ផ្លូវ​បែក​ជា​៤ ក្នុង​សង្កាត់​​​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ ។ ក្រោយ​ពេល​​កើត​ហេតុ​អ្ន​កបើក​​បរ​ម៉ូតូ​​ឌ្រីម​សេ​១១០ ​បាន​ចេញ​ថ្លៃ​ខូច​​​ខាត​ចំនួន​១៥​ដុល្លារ​ជា​ការ​បញ្ចប់​រឿង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើអ្នកគាំទ្រ ទេព បូព្រឹក្ស សូមចុចទីនេះ
202 អ្នកបានគាំទ្រ

មតិ (Comments)