បុគ្គលិក Chelsea ធ្វើឲ្យពាន Champions League បាក់ដងម្ខាង

ច័ន្ទ ២៥ មិថុនា, ២០១២ ម៉ោង ០៩:២៦

ប្រិយមិត្តពិតជានៅចាំថា ក្លឹបបាល់ទាត់ Chelsea បានឈ្នះការប្រកួត Champions League ថ្មីៗនេះ ដែលជាការប្រកួតរវាងក្លឹបអាជីព ដែលសំខាន់ជាងគេក្នុងទ្វីបអឺរ៉ុប ហើយនេះជាលើកដំបូងក្នុងប្រវត្តិបាល់ទាត់ ១០៧ ឆ្នាំរបស់ Chelsea  ដែល Chelsea បានទទួលពានរង្វាន់កំពូលនេះ។

ប៉ុន្ដែអ្វីគួរឲ្យសោកស្ដាយ គឺបុគ្គលិកសន្ដិសុខរបស់ Chelsea បីនាក់បានធ្វើឲ្យពានបាក់ដងដៃម្ខាង នៅពេលគេលួចកាន់ពានថតរូប ជាមួយពាននៅយប់កណ្តាលអាធ្រាត្រមួយ។ បុគ្គលិកទាំងបីត្រូវបាន Chelsea ផ្អាកពីការងារ និង ស្ថិតនៅក្រោមការស៊ើបអង្កេត។ Chelsea បានបញ្ជូនពានទៅហាងជូសជុលមួយភ្លាមៗក្នុងក្រុង ឡុង ។ តាមព័ត៌មាន Daily Mail បុគ្គលិកទាំងបីមិនមានសិទ្ធិចូលកន្លែងដាក់ពានទេក្នុងថ្ងៃនោះ ជាធម្មតា ពានដែល Chelsea ឈ្នះនឹងយកទៅចាក់ទុកក្នុងទូ តែដោយសារនេះជាពានប្រចាំប្រវត្តិបាល់ទាត់ របស់ Chelsea គេសុខចិត្តដាក់ពាននៅក្រៅដើម្បី បង្ហាញដល់បុគ្គលិក Chelsea ទាំងអស់ឲ្យបានមើល។

នេះជាការអាម៉ាស់មួយដល់ ក្លឹប Chelsea។

ដោយ​ វីន

Khmerload


បើអ្នកគាំទ្រ សូលីកា សូមចុចទីនេះ
206 អ្នកបានគាំទ្រ

មតិ (Comments)