ស្រវឹងធ្លាក់ភ្នែកជិះម៉ូតូដួលសន្លប់10នាទី
សៅរ៍ ២៣ មិថុនា, ២០១២ ម៉ោង ១៣:៤០រាជធានីភ្នំពេញ ៖ បុរសស្រវឹងជោកជាំម្នាក់បានជិះម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅតាមបណ្តោយមហាវិថីព្រះមុនីរ៉េត បើករេចង្កូត ពេញផ្លូវបានដួលសន្លប់ម្នាក់ឯងប្រហែល១០នាទី ទើបដឹងខ្លួនវិញលើកម៉ូតូជិះទៅមុខបន្ត កាលពីវេលាម៉ោង១០យប់ថ្ងៃទី២១ មិថុនា នៅចំណុចខាងលិចផ្សារស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ បុរសរងគ្រោះពុំបានប្រាប់អត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា ខ្លួនបានមកពីជប់លៀងនៅផ្ទះមិត្តភក្តិ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ តាមបណ្តោយមហាវិថីព្រះមុនីរ៉េត ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកបើកយ៉ាងលឿនក៏ដួលសន្លប់បាត់ ស្មារតីប្រមាណ១០នាទី ទើបដឹងខ្លួន រួចលើកម៉ូតូជិះធ្វើដំណើរបន្តទៅផ្ទះដោយខ្លួនឯង ៕


បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)