កាមរីឆ្លាម​ត្រឡប់​ក្រោយ​ត្រង់​សញ្ញា​ហាម​ឃាត់​​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​បុក​ដួល​រង​របួស

សៅរ៍ ២៣ មិថុនា, ២០១២ ម៉ោង ១៣:៣៧

រាជធានី​ភ្នំពេញ​ ៖ ​​​​​​​​​​​បុរស​វ័យ​ចំណាស់​ម្នាក់​​​បើក​រថយន្ត​កាមរី​ឆ្លាម​បត់​ត្រឡប់​ ក្រោយ​នៅ​ចំណុច​ហាមឃាត់​​ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​បើក​ម៉ូតូ​សង់​កូរ៉េ​ពី​ក្រោយ​ជ្រុល​បុក​ដួល​ហើយ​ បោក​ដៃ​ចង្កូត​ចុក​ដើម​ទ្រូង​ និង​ក្អួត​ចង្អោរ ។ ហេតុការ​ណ៍នេះ​កើត​ឡើង​នៅ​​​វេលា​ម៉ោង​២និង​១០នាទី​រសៀល​ថ្ងៃទី​២១ មិថុនា លើ​ផ្លូវ​ជាតិ​លេខ​២ ក្នុង​សង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌមានជ័យ​ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ព្រិច វណ្ណី អាយុ​៤៥ឆ្នាំ រស់​នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល​ ឱ្យ​ដឹង​ថា គាត់​ជិះ​ម៉ូតូ​សង់​កូរ៉េទៅ​បង់​លុយ​ថ្លៃ​ភ្លើង​ ហើយ​ដោយ​​សារ​រថយន្ត​កាមរី​ឆ្លាម​ បើក​ពី​ខាង​មុខ​បត់​ត្រឡប់​ក្រោយ​ភ្លាម​ត្រង់​ក្បា​ល​របាំង​ពុះ​ចែក​ផ្លូវ​ ដែល​ហាម​បត់​ត្រឡប់​ក្រោយ​ ធ្វើ​ឱ្យ​គាត់​​ចាប់​ហ្រ្វាំង​មិនទាន់​ក៏​ជ្រុល​​ទៅ​បុកត្រូវ​​​ចំហៀង​ខាង​ ឆ្វេង​រថយន្ត​នោះបណ្តាល​ឱ្យគាត់​ដួល​បោក​នឹង​ចង្កូត​ម៉ូតូ​ចុក​ដើម​ទ្រូង​ និង​ក្អួត​ចង្អោរ ។

អ្នកបើករថយន្ត​បាន​ជួយ​លើក​ស្ត្រី​រង​គ្រោះ​​យក​ទៅ​ ដាក់​ឱ្យ​អង្គុយ​មុខ​ផ្ទះ​គេ​ជិត​នោះ​ និង​ជួយ​ចេញ​ថ្លៃ​​ព្យាបាលចំនួន៤០ដុល្លារ ។ ស្របពេល​នោះ​ស្ត្រី​រង​គ្រោះ​ទាក់​ទង​តាម​ទូរស័ព្ទ​ហៅ​ប្តី​​ឱ្យ​មក​ទទួល​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើអ្នកគាំទ្រ ឈិត សុវណ្ណបញ្ញា សូមចុចទីនេះ
91 អ្នកបានគាំទ្រ

មតិ (Comments)