ស្រ្តីចំណាស់ម្នាក់ប្រើអំពើហឹង្សារលើឆ្កែមួយក្បាល ហើយបង្អួតគេក្នុងអិនធើណិត
សៅរ៍ ២៣ មិថុនា, ២០១២ ម៉ោង ០៩:៣៣ស្រ្តីម្នាក់ត្រូវបាន អ្នកលេងអិនធើណិត ក៏ដូចជាអ្នកដែលបានដឹងរឿង ខឹងនិង ថ្កោលទោសយ៉ាងខ្លាំង បន្ទាប់ពីគាត់បាន វាយដំច្រធាក់ឆ្កែមួយក្បាល ហើយបង្ហោះរូបរបស់វា ចូលអិនធើណិត ដោយបញ្ជាក់អួតគេថា គាត់ជាអ្នកធ្វើទៀតផង។
តាមប្រភពព័តមានបានអោយដឹងថា នៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ប្រទេសចិន មានស្រ្តីម្នាក់ដែលគេមិនបាន បញ្ជាក់អត្តសញ្ញាណច្បាស់បាន វាយធ្វើបាបសត្វឆ្កែមួយក្បាល ហើយបានកាត់ស្លឹកត្រចៀកខាងស្តាំរបស់វាទៀតផង។ គួរបញ្ជាក់ផងដែរថា ប៉ូលិសកំពុងតែស៊ើបអង្កេត ស្វែងរកទីលំនៅរបស់គាត់ ដើម្បីឃាត់ខ្លួនគាត់ មកអប់រំនិង ផាកពិន័យផងដែរ។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះស្រ្តីម្នាក់នេះ ?
ដោយ ៖ អម្រិត
ខ្មែរឡូត
សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

Login
មតិ (Comments)