ចាប់ខ្លួនបុរសជន ជាតិកូរ៉េសង្ស័យ ជាប់ពាក់ព័ន្ធ នាំពលរដ្ឋខ្មែរ ទៅប្រទេសកូរ៉េ
ពុធ ២០ មិថុនា, ២០១២ ម៉ោង ១៩:០២ភ្នំពេញ៖ បុរសជាតិកូរ៉េខាងត្បូង ម្នាក់ត្រូវបានឃាត់ខ្លួន ក្នុងផ្ទះជួលរបស់គាត់ ដោយសមត្ថកិច្ចនគរបាល ការិយាល័យជនបរទេស សហការជាមួយនគរបាល ខណ្ឌសែនសុខ ហើយមូល ហេតុនៃការឃាត់ខ្លួន នោះមិន ត្រូវបានគេប្រាប់ពីមូលហេតុទេ ដែលនាំអោយមានការ ងឿងឆ្ងល់ទាំងក្រុមអ្នកកាសែត និងមហាជនដែលចោម រោម មើលហេតុការ។
លោក ថមមី ផាក អាយុ៤២ឆ្នាំ ដែលត្រូវបានឃាត់នៅផ្ទះជួលរបស់លោកមួយកន្លែង ស្ថិតនៅក្រុមទី០៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា នេះប៉ុន្ដែសមត្ថកិច្ចមិនបានប្រាប់អោយដឹងពីមូលហេតុនៃការ ឃាត់រូបលោកទេ។ប៉ុន្ដែស្ដ្រីជាតិខ្មែរម្នាក់ដែល អះអាងថាជាភរិយាលោក ថមមី ផាក និយយាថា ប្ដីគាត់បច្ចុប្បន្នមានថានៈជាប្រធានក្រុមហ៊ុន វ៉ាយ ជី អែនស៊ី កូអិលធីឌី ហើយដែលក្រុមនេះធ្វើការផ្ដោតលើការងារកម្មករខ្មែរដែលទៅធ្វើការនៅប្រទេសកូ រ៉េខាងត្បូង។
ទោះជាសមត្ថកិច្ចមិនបានប្រាប់ពីមូលហេតុដល់អ្នកសាព័ត៍មាន ប៉ុន្ដែទាក់ទងនិង ការឃាត់ខ្លួនបុរសជនជាតិ កូរ៉េខាងត្បូងនេះ អាចជាប់ពាក់ព័ន្ធនិងរឿងនាំពលករខ្មែរទៅ កូរ៉េ ហើយមានទំនាស់រឿងការផ្ញើប្រាក់របស់ពួក គេមកស្រុកកំណើត តាមរយៈក្រុម ហ៊ុន វ៉ាយ ជី អែន ស៊ីនេះ។ ម្យ៉ាងវិញទៀត ការចាប់ខ្លួននេះអាចជាវិធានការ របស់សមត្ថកិច្ចផងដែរក្នុងការគ្រប់ គ្រងជនបរទេសដែលកំពុងរស់នៅប្រទេសកម្ពុជា។ ជាក់ស្ដែង ការជួល ផ្ទះស្នាក់នៅ និងការបិទស្លាកក្រុមហ៊ុននៅខ្លោងទ្វា ត្រូវបានគេសង្សយ័ថា ធ្វើឡើងដោយគ្មានច្បាប់។
ទោះជាយ៉ាងណាក៍ដោយ ព័ត៍មានជាផ្លូវការលើការឃាត់ខ្លួនបុរសកូរ៉េខាងត្បូងរូបនេះមិន ទាន់ប្រភពណាមួយចេញមកបកស្រាយអោយបានច្បាសលាស់នៅឡើយទេរហូតមកដល់ពេលនេះ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)