សិស្សសាលា សន្ធរម៉ុក មួយចំនួន កំពុងឈ្លក់ នឹងល្បែង ខុសច្បាប់
ពុធ ២០ មិថុនា, ២០១២ ម៉ោង ១៩:០០ភ្នំពេញ: សិស្សវិទ្យាល័យសន្ធរម៉ុកជាង 10នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ នៅខាងលិចសាលាប្រមាណជាង 100ម៉ែត្រ នៅក្នុងសង្កាត់ ទឹកល្អក់ទី1 ខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី20 ខែមិថុនា ខណៈក្រុមសិស្សទាំងនេះ បានគេចវេះពីការរៀនសូត្រ ទៅលេងល្បែងស៊ីសង និងជក់ថ្នាំញៀន ។
លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី1 បាននិយាយថា អាជា្ញធរមានសមត្ថកិច្ច នឹងធ្វើការអប់រំឲ្យទៅផ្ទះវិញ មិនមានការផ្តន្ទាទោសនោះទេ ប៉ុន្តែបើលើក ក្រោយ ក្រុមសិស្សទាំងនេះ នៅតែបន្តលេងល្បែងទៀតនោះ គឺអាជ្ញាធរមានសមត្ថកិច្ច នឹងចាប់ខ្លួនផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ។
លោកចៅសង្កាត់រូបនេះ បានបញ្ជាក់ថា មូលហេតុដែលឈានទៅដល់ការចាប់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានការប្រមូលផ្តុំក្រុមសិស្សសាលា លេង ល្បែងស៊ីសង និងប្រើប្រាស់ថ្នាំញៀន ដែលជាហេតុ បង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និងលំនៅឋានប្រជាពលរដ្ឋជិតខាង ។
នាយនគរបាលប៉ុសិ៍្តទឹកល្អក់ទី1 លោក ប៊ុនសុខ សារ៉ាវុធ បានប្រាប់ថា ក្រោយពីទទួលព័ត៌មានថា មានការលួចលាក់លេងល្បែងស៊ីសង ខុសច្បាប់ក្បែសាលារៀន ហើយនោះ រូបលោកហើយនិងលោកចៅសង្កាត់ បានដឹកនាំកម្លាំងចុះបង្រ្កាបភ្លាមៗ ពេលនោះសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សសរុប 11នាក់ ទី1 ឈ្មោះ ហុយ តុលា អាយុ 17ឆ្នាំ, ទី2 ឈ្មោះ គុយ រដ្ឋា អាយុ 18ឆ្នាំ, ទី3 ឈ្មោះ គុយ រតនា អាយុ 16ឆ្នាំ, ទី4 ឈ្មោះ នៅ សុភស្តុ អាយុ 23ឆ្នាំ, ទី5 ឈ្មោះ ឌិន ភិរម្យ អាយុ 16ឆ្នាំ, ទី6 ឈ្មោះ វ៉ាន់ សិលា អាយុ 7ឆ្នាំ, ទី7 ឈ្មោះ នី សុខមិនា អាយុ 6ឆ្នាំ, ទី8 ឈ្មោះ សោម ចាន់មិនា អាយុ 18ឆ្នាំ, ទី9 ឈ្មោះ លី សុខហេង អាយុ 18ឆ្នាំ, ទី10 ឈ្មោះ ឡេង ម៉ារា អាយុ 9ឆ្នាំ និងទី11 ឈ្មោះ លីន វីរះ អាយុ 20ឆ្នាំ រួមនិងវត្ថុតាងបៀរមួយចំនួន ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)