ភ្នំពេញ៖ ស្ដ្រីម្នាក់រងរបួសត្រង់ ក្បាលរហូតពេទ្យ ដេរជាច្រើនថេរ ដោយសារជម្លោះ ដេញគប់ ប្រហារ គ្នាមួយនៅលើដង ផ្លូវ រវាងក្រុមមិត្ដប្រុស របស់ខ្លួនជាមួយ ជើងខ្លាំងមួយ ក្រុមទៀត បន្ទាប់ពីពួកគេមានទំនាស់ គ្នានៅកន្លែង ផឹក ស៊ីរួចមក ហើយបានចេញមក បើកឆាកប្រយុទ្ធនៅ ខាងក្រៅ។
ប្រភពបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ នៅលើដងផ្លូវលេខ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមទាំង ២ចូលទៅផឹកស៊ីក្នុងក្លឹបរាត្រី ហើយ បាន បង្កទំនាស់គ្នានៅទីនោះ។
ប្រភពបញ្ជាក់ថា ដោយមិនទាន់អស់កំហឹងក្រុមទាំងពីរបានចេញ មកប្រយុទគ្នា នៅខាង ក្រៅ ដោយភាគីម្ខាង មានគ្នា០៤នាក់ជិះម៉ូតូ០២គ្រឿងបាន បើកការវាយ ប្រហារដោយដុំថ្មទៅលើ ភាគីម្ខាងដែលមានគ្នា ០៣នាក់ជិះ ម៉ូតូមួយគ្រឿង ភ្លាមនោះ បណ្ដាលេឱ្យស្ដ្រីម្នាក់ធ្លាក់ពីលើម៉ូតូរងរបួសក្បាល ហើយត្រូវបានមិត្ដប្រុស របស់គេដឹក យកទៅពេទ្យដេរអស់ជាច្រើនថ្នេរ។ ចំណែកភាគីម្ខាង ទៀតបានជិះគេច បាត់អស់ដោយសុវត្ថិភាព។
ស្ដ្រីដែលត្រូវគូរជម្លោះគប់រហូតរងរបួសក្បាលជាទម្ងន់នោះមាន ឈ្មោះ រដ្ឋា អាយុ ២២ឆ្នាំ មានមុខរបរជា អ្នកចម្រៀងប្រចាំហាងនៅពេលរាត្រី ស្នាក់ នៅផ្ទះជួលម្ដុំផ្សារទឹកថ្លា ចំណែកបុរស០២នាក់ដែលជាមិត្ដ ប្រុសរបស់នាង មានឈ្មោះ រតនា អាយុ២៥ និងម្នាក់ទៀតឈ្មោះ ម៉ៅ អាយុ២៦ឆ្នាំ អ្នកទាំង២ មានមុខរបរជា ជាង ជួសជុលរថយន្ដនៅយីហោហេងលី ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា។
ក្រោយកើតហេតុក្រុមនេះបានចេញទៅបាត់អស់ដោយមិនបានដាក់ពាក្យបណ្ដឹងទៅ សមត្ថកិច្ចទេ ទោះជាត្រូវរបួសក្បាលដេរអស់ជាច្រើនថ្នេរក៍ដោយ៕

ដោយៈជួន សុជាតិ
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)