​បុរស​ម្នាក់​​ផឹក​​ស៊ី​ស្រវឹង​ចង់​ស្រី​បន្លំ​ចូល​ក្នុង​បន្ទប់​​កូន​ក្រមុំ​​គេ​ត្រូវ​ឃាត់​ខ្លួន​

ពុធ ២០ មិថុនា, ២០១២ ម៉ោង ១៥:៤៤

រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​ម្នាក់​​ត្រូវ​ប៉ូលិស​​ឃាត់​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​​ទាំង​យប់​ ខណៈ​​ពេល​ផឹក​​ស៊ី​ស្រវឹង​ដើរ​ទៅ​បត់​ជើង​ត្រឡប់​មក​វិញ ដើរ​ចូល​ក្នុង​បន្ទប់​កូន​ក្រមុំ​គេ​ចាក់​គន្លឹះ​​ប្រុង​ធ្វើ​សកម្ម​ភាព​ ចាប់​រំលោភ​​តែ​មិន​បាន​សម្រេច​ ដោយ​សារ​នាង​ស្រែក​ផ្អើល ។ ហេតុ​ការណ៍​​នេះ​កើតឡើងកាលពីវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៩ មិថុនា នៅ​បន្ទប់​ជួល​ម្តុំ​ភូមិ​បឹង​សាឡាង ក្រុម​៦ សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ។

ជនសង្ស័យ​​មាន​ឈ្មោះ​យ៉េ បញ្ញា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​ឯក​ជន​​ស្នាក់​នៅ​ផ្ទះ​លេខ​206E2 ​ផ្លូវ​លេខ​​៦៧ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌ​ដូនពេញ ។ ​ក្រោយ​ពេល​សួរនាំ​ហើយ​ប៉ូលិស​​បាន​ឱ្យ​បុរសនេះ​ធ្វើ​កិច្ច​សន្យា​ និងណែ​នាំ​​ឱ្យ​​ឈប់​ប្រព្រឹត្ត​​បែប​នេះទៀត ​ម្យ៉ាង​ដោយ​សារ​តែ​ខាង​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ផង ទើប​សមត្ថ​កិច្ច​​ឱ្យ​ជន​សង្ស័យ​ត្រឡប់​​ទៅ​លំនៅ​ឋាន​វិញ ​បណ្តោះ​អាសន្ន​សិន ​បើ​មាន​ពាក្យ​បណ្តឹង​​ទើប​កោះ​ហៅ​តាម​ក្រោយ​ទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

​បុរស​ម្នាក់​​ផឹក​​ស៊ី​ស្រវឹង​ចង់​ស្រី​បន្លំ​ចូល​ក្នុង​បន្ទប់​​កូន​ក្រមុំ​​គេ​ត្រូវ​ឃាត់​ខ្លួន​


បើអ្នកគាំទ្រ ក្ដឹប សូមចុចទីនេះ
112 អ្នកបានគាំទ្រ

មតិ (Comments)