គ្រែដែលរៀបចំខ្នើយភួយ ដោយស្វ័យប្រវត្តិ

ពុធ ២០ មិថុនា, ២០១២ ម៉ោង ១៤:០៩

មនុស្សលោកកាន់ តែពឹងលើបច្ចេកវិទ្យា និង ឧបករណ៍ ដើម្បីបំពេញការងារប្រចាំថ្ងៃ ដូចជាការបោកខោអាវ ក្នុងម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនលាងចានដោយស្វ័យប្រវត្ត ។ ថ្មីនេះៗមានក្រុមហ៊ុនមួយ បានបង្កើតគ្រែដែលអាច រៀបចំខ្នើយ និង ភួយ ដោយស្វ័យប្រវត្ត ដោយប្រិយមិត្តគ្រាន់តែ ចុចគន្លឹះមួយប៉ុណ្ណោះ ។ សូមមើលវីដេអូខាងក្រោម។ 

តើប្រិយមិត្តគិតថា គ្រែបែបនេះពិតជាចាំបាច់សម្រាប់ មនុស្សលោកដែលចេះតែរវល់ទៅៗ លើការងារក្រៅផ្ទះ មិនមានពេលសម្រាប់ការងារក្នុងផ្ទះ? 

ក្រុមហ៊ុនដែលផលិត គ្រែស្វ័យប្រវត្តនេះ មានឈ្មោះថា OHEA ដែលស្ថិតនៅប្រទេសអេស្ប់ាញ។ ក្រោយពីប្រិយមិត្ត ក្រោកចេញពីគ្រែនេះភ្លាម វាចាប់ផ្ដើមរៀបចំដោយខ្លួនឯង ក្នុងរយៈពេល ៥០ វិនាទី។

ដោយ វីន

Khmerload


បើអ្នកគាំទ្រ ណុប មុន្នីតាក់ម៉ា សូមចុចទីនេះ
106 អ្នកបានគាំទ្រ

មតិ (Comments)