តូចចិត្តបាត់លុយអស់7ម៉ឺនរៀលផឹកថ្នាំកណ្តុរសម្លាប់ខ្លួនតែមិនបានសម្រេច
ពុធ ២០ មិថុនា, ២០១២ ម៉ោង ១១:១៩រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់ដោយសារតូចចិត្តបាត់លុយ អស់៧ម៉ឺនរៀលបានផឹកថ្នាំកណ្តុរសម្លាប់ខ្លួន កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី១៨ មិថុនា នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ កម្មការិនីរងគ្រោះរូបនោះឈ្មោះនឿន អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង ។
បើតាមមិត្តភក្តិ និងអ្នកជិតខាងដែលជូននារីរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះ កុសុមៈបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យនាងផឹកថ្នាំកណ្តុរសម្លាប់ខ្លួន នេះ ដោយសារតែខឹងបាត់លុយអស់ចំនួន៧ម៉ឺនរៀល ។ បន្ទាប់ពីលេបថ្នាំហើយត្រូវមិត្តភកិ្តដឹកតាមរ៉ឺម៉កម៉ូតូ យកទៅមន្ទីរពេទ្យឱ្យគ្រូពេទ្យលាងក្រពះ និងព្យួរសេរ៉ូមឱ្យបានធូរស្រាល ក៏ត្រឡប់ទៅកន្លែងស្នាក់នៅវិញ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)