កំពុង​ដេក​នៅ​លើ​ប៉ៅ​អ៊ី​ត្រូវ​​ជន​មិន​ស្គាល់​មុខ​ចាក់​សាំង​ដុត​ទាំង​រស់​ (​មាន​វីដេអូ​ឃ្លីប)

អង្គារ ១៩ មិថុនា, ២០១២ ម៉ោង ១៦:៤០

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​រង​របួស​​ធ្ងន់​ធ្ងរ​ក្នុង​អំពើ​​លួច​ចាក់​សាំង​ដុត​​ទាំង ​រស់​​ ខណៈ​​​​ដែល​បុរស​រង​គ្រោះ​កំពុង​​ដេក​ទម្រេត​ខ្លួន​លើ​​ប៉ៅ​អ៊ីតូច​មួយ​ ក្រោម​​​ដើម​ស្វាយ​ក្នុង​​បរិ​វេណ​​របង​ពុទ្ធ​សាសន​បណ្ឌិត្យ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​​បាសាក់ ខណ្ឌ​​ចំការ​មន កាល​ពី​វេលា​ម៉ោង​១២​និង​១០​នាទី​​​ថ្ងៃ​ត្រង់​ថ្ងៃទី​១៩ មិថុនា ២០១២ ។

បុរស​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​ខាង​លើ​ឈ្មោះ​អ៊ុម វុទ្ធី ​ហៅ​វី អាយុ​៤១​ឆ្នាំ ​មាន​ទី​លំនៅ​ស្រុក​​ល្វាឯម ​ខេត្ត​កណ្តាល ​បច្ចុ​ប្បន្ន​​ស្នាក់​នៅ​​​ក្នុង​រាជ​ធានី​​ភ្នំពេញ ដើម្បី​​ប្រកប​​មុខ​របររត់​ម៉ូតូ​​ទុកៗ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើអ្នកគាំទ្រ សុគន្ធ ថេរ៉ាយុទ សូមចុចទីនេះ
149 អ្នកបានគាំទ្រ

មតិ (Comments)