ខឹងប្រពន្ធ យកកូនស្រីមកអង្គុយនៅមាត់បង្អួតជាន់ទី៦

អង្គារ ១៩ មិថុនា, ២០១២ ម៉ោង ១៥:៤៣

នេះជាពត៌មានថ្មីៗដែលទើបតែ កើតឡើងនោះគឺ ឪពុកដ៏កំណាចម្នាក់ បានយកកូនស្រីរបស់ខ្លួនដែលមានអាយុ ៣ឆ្នាំ​មកអង្គុយលើមាត់បង្អួតផ្ទះជាន់ទី៦ បន្ទាប់ពីឈ្លោះគ្នាជាមួយនឹងប្រពន្ធ។

រឿងនេះបានកើតឡើងនៅក្នុងទីក្រុង​ Guangzhou នៃភាគខាងត្បូងនៃខេត្ដ Guangdong ​ក្នុងប្រទេសចិនដែល ក្រុមគ្រួសារបុរសម្នាក់នេះទើប តែផ្លាស់ប្ដូរមករស់នៅក្នុងតំបន់នេះ។ អ្នកជិតខាងបាននិយាយថា បុរសនេះមានបំណងចង់ទំលាក់ កូនស្រីរបស់ខ្លួនចុះមកក្រោម ដែលនៅពេលនោះគាត់យកជើងស៊កចូលប្រលោះភ្លៅ របស់កូនស្រីគាត់និងប្រើដៃតែម្ខាង ក្នុងការកាន់អាវកូនស្រីរបស់គាត់តែប៉ុណ្ណោះ។ ភ្លាមៗនោះអ្នកជិតខាង ដែលបានឃើញសកម្មភាពនេះ ក៏បានទូរស័ព្ទទៅ ប្ដឹងប៉ូលីសដែលនៅក្នុងពេលនោះអ្នកពន្លត់ អគ្គិភ័យបាននាំគ្នា រៀបចំពូកខ្យល់នៅខាងក្រោម។ នៅពេលដែលប៉ូលីសទៅដល់ ពួកគេក៏បានធ្វើការសម្របសម្រួលជាមួយនឹង ឪពុករូបនេះហើយក៏ យកក្មេងស្រីនេះមកកន្លែងសុវត្ថិភាព។ តាមសម្ដីប៉ូលីសបានឲ្យដឹងថាបុរសរូបនេះ ជាអ្នកជក់គ្រឿងញៀន ដែលគ្រឿងញៀននេះបានឥទ្ធិពលក្នុងការ រុញច្រានរូបគាត់ទៅធ្វើសកម្មភាពបែបនេះ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


បើអ្នកគាំទ្រ អាន គុណកូឡា សូមចុចទីនេះ
220 អ្នកបានគាំទ្រ

មតិ (Comments)