នៅ​សុខៗ​សង្សារ​សុំ​បែក​ នាង​ខូច​ចិត្ត​ផឹក​ថ្នាំ​កណ្តុរ​​អស់​៤​កញ្ចប់​​ប៉ង​ធ្វើ​អត្ត​ឃាត​

អង្គារ ១៩ មិថុនា, ២០១២ ម៉ោង ១៥:៣៧

ខេត្ត​ប៉ៃលិន​ ៖ ​សុភា​សិត​​ខ្មែរ​​បុរាណ​មួយ​ឃ្លា​ពោលថា «កុលាប​តែង​មាន​បន្លា ស្នេហា​តែង​មាន​ឧបសគ្គ» ​។ យ៉ាង​​ណា​មិញ​​ស្នេហា​​របស់​យុវវ័យមួយ​គូ​ ដែល​​ពួក​គេ​បាន​ស្រឡាញ់​គ្នា​សុខៗ ស្រាប់តែ​​សង្សារ​មក​សុំ​បែក​ ដោយ​ទូរស័ព្ទ​​​ប្រាប់​នាង​ថា ​សុំ​ផ្លាស់​​ប្តូរ​ពី​សង្សារ​មក​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ​ធម្ម​តា​វិញ ។ ពាក្យ​សម្តី​បាត​ដៃ​ជា​ខ្នង​ដៃ​នេះ ហាក់​ដូច​ជា​យក​អាវុធ​​ចុង​ស្រួច​ទៅ​​​​បុក​ទម្លុះ​​ទ្រូង​រូង​យក​បេះដូង​ របស់​​នាង​​គ្រវាត់​​ចោល​​ទៅ​លើ​ដី​ឱ្យ​​ប្រឡាក់​ភក់​ជ្រាំ​​ទ្រាំ​រស់​ទៀត​ មិន​បាន​​ នាង​​​ក៏​សម្រេច​​ចិត្ត​ផឹក​ថ្នាំ​បណ្តុរ​ប៉ង​ធ្វើ​អត្ត​ឃាត​បញ្ចប់​ជីវិតតែ ​ម្តង​ ។

​ហេតុការណ៍​​នេះ​បាន​កើតឡើង​​កាល​ពី វេលា​ម៉ោង​​១២ថ្ងៃត្រង់​ថ្ងៃទី​១៧ មិថុនា ២០១២ ​ស្ថិត​នៅ​ក្នុង​ផ្ទះ​ភូមិ​អូរ​ដូន​តា ឃុំ​ស្ទឹង​ត្រង់ ស្រុក​​សាលា​​ក្រៅ តែ​សំណាង​ល្អ ត្រូវ​បាន​​ប្អូន​ប្រុស​ឃើញ​​​ទាន់​ក៏​ប្រញាប់​ដឹក​តាម​ម៉ូតូ​​យក​ទៅ​ សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​។ ​នារី​គិត​ខ្លី​ឈ្មោះ​ឡុង ស្រី​នុន អាយុ​២៣​ឆ្នាំ បាន​ផឹក​ថ្នាំ​កណ្តុរ​​អស់​៤​កញ្ចប់​​តូច ​​ព្រោះ​តូច​ចិត្ត​នឹង​សង្សារ​ដែល​ស្រឡាញ់​​គ្នា​រយៈ​ពេល​​ជិត​១​ឆ្នាំ​មក​ ហើយ​​​ បែរ​ជា​​សុំ​ពីសង្សារ​មក​ជា​មិត្ត​ភក្តិ​​ធម្មតាទៅ​វិញ ព្រោះ​គេ​ប្រាប់​ថា មាន​ថ្មីហើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើអ្នកគាំទ្រ ឃុំ ប៉ុណ្ណាដែត សូមចុចទីនេះ
47 អ្នកបានគាំទ្រ

មតិ (Comments)