បុរសជនជាតិចិន ស៊ីសាច់មនុស្សជាអាហារត្រូវបានចាប់ខ្លួន
សៅរ៍ ១៦ មិថុនា, ២០១២ ម៉ោង ១៥:៣៥កាលពេលថ្មីៗនេះបុរសម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Zhang Yongmingដែលមានអាយុ៥៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងភូមិរបស់គាត់នៅភាគ ខាងត្បូងប្រទេសចិន។
បុរសនេះត្រូវបានគេស្គាល់ថា គឺជាមនុស្សដែលស៊ីសាច់មនុស្ស ដែលគាត់បានសម្លាប់មនុស្សប្រុស១១នាក់។ ជនរងគ្រោះទាំងនោះត្រូវបាន បុរសនេះ កាត់ជាកំណាត់ៗ ហើយឃាតករនេះស៊ីសាច់ដែលកាត់នោះខ្លះ និងបោះទៅឲ្យឆ្កែខ្លះ រួមទាំងយកសាច់មួយផ្នែកធំទៅ លក់នៅទីផ្សារ ដែលគាត់បានប្រាប់អ្នកទិញថា ជាសាច់អូទ្រីស។ នៅពេលដែលប៉ូលីស ធ្វើការរុករកក៏ប្រទះឃើញ គ្រាប់ភ្នែកនៅក្នុងដបស្រាក្រហម និងសាច់ចំណែកខ្លះៗត្រូវបានគាត់យកទៅហាលស្ងួត។ ដូចនេះសូម អ្នកទាំងអស់គ្នាមានការប្រុងប្រយ័ត្នមុនពេល ដែលទិញសាច់ណាដែលចម្លែកនិងមាន លក់នៅតាមទីផ្សារ៕

កែសម្រួលដោយ ម៉ា
ខ្មែរឡូត
Sponsored Links
Contact us

Login
មតិ (Comments)