វីដេអូ៖ ចូលរួមស្ដាប់និងទស្សនាអាល់ប៉ុមថ្មីរបស់ U-KISS
សៅរ៍ ១៦ មិថុនា, ២០១២ ម៉ោង ១៥:០៤ប្រសិនជានិយាយអំពីក្រុម តារាចម្រៀងបុរសនៃប្រទេសកូរ៉េវិញ ប្រិយមិត្ដប្រហែល ជាស្គាល់នូវក្រុម U-KISS ដែលក្រុមនេះនឹងធ្វើការ សម្ដែងនៅប្រទេសកម្ពុជា នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១២នៅ រោងមហាស្រពកោះពេជ្រ ដែលតម្លៃសំបុត្រ UKISS ពិសេសសម្រាប់អតិថិជន Littlefashion ត្រឹមតែ $17។
យ៉ាងណាមិញ U-KISS ទើបតែបញ្ចេញនូវអាល់ប៉ុមចម្រៀងថ្មី ដែលទើបតែបញ្ចេញកាលពីថ្ងៃទី ០៥ ខែមិថុនានេះ។ នេះជាអាល់ប៉ុមលើកដំបូងនិងពិសេស ដែលមានបទចម្រៀង៦បទ បញ្ចូលគ្នា។ ក្នុងនេះផងដែរ អាល់ប៉ុមនេះបានបញ្ចេញមុននឹង មីណីអាល់ប៉ុមលើកទី ៦ដែលមានឈ្មោះថា Dora Dora ។ បទចម្រៀងមួយបទដែលមានចំណងជើងថា Te Amo គឺជាបទមួយក្នុងចំណោមអាល់ប៉ុមនេះ ដែលមានន័យថា ខ្ញុំស្រលាញ់អេស្ប៉ាញដែលបទទាំងនេះធ្វើឡើងដោយផលិតកម្ម BEATAMIN ។
សូមប្រិយមិត្ដចូលរួមកំសាន្ដទស្សនាបទ Te Amo នេះទាំងអស់គ្នា៖


កែសម្រួលដោយ ម៉ា
ខ្មែរឡូត

Login
មតិ (Comments)